ព័ត៌មានជាតិ
បុគ្គលិកស្ថានីយទូរទស្សន៍ Town រាប់សិបនាក់ធ្វើតេស្តយកសំណាក
ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ១៥ ខែមីនា បានចុះយកសំណាកបុគ្គលិកបម្រើការងារនៅស្ថានីយទូរទស្សន៍ Town ជាច្រើនផ្នែកប្រមាណជិត ១០០ នាក់ បន្ទាប់ពីរកឃើញអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN លោកហាក់ សុខហេង មានវិជ្ជមានកូវីដ១៩ ក្រោយចាក់វ៉ាក់សាំងលើកទី១។
អ្នកគ្រប់គ្រងផ្នែកព័ត៌មានទូរទស្សន៍ Town លោក ប៉េង សុភា បានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៦ ខែមីនានេះថា បុគ្គលិកបម្រើការងារនៅទីនោះមានគ្រប់ផ្នែក ត្រូវយកសំណាកទាំងអស់ ហើយគ្រូពេទ្យហាមមិនឲ្យចេញចូលនៅក្នុងស្ថានីយ៍បណ្តោះអាសន្ន។

សម្រាប់កម្មវិធីផ្សព្វផ្សាយលោកប៉េង សុភាប្រាប់ថា ផ្នែកព័ត៌មានផ្អាកបណ្តោះអាសន្ន តែសម្រាប់កម្មវិធីដែលចាក់ផ្សាយផ្សេងៗគឺនៅបន្តដំណើរការដដែល។ ហើយថាក្រុមតារាខាងផលិតកម្មមិនមានជាប់ពាក់ព័ន្ធនោះទេ។
សូមជម្រាបថា លោក ហាក់ សុខហេង ជាអ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ TOWN បានឆ្លងកូវីដ-១៩ ក្រោយអ្នកធ្លាប់ចាក់វ៉ាក់សាំងលើកទី១រូបនេះ បានប៉ះពាល់ផ្ទាល់ជាមួយលោក ចាន់ មករា ដែលបានវិជ្ជមានកូវីដ-១៩កាលពីថ្ងៃទី១៣ ខែមីនានេះ។
បន្ទាប់ពីដឹងថា លោក មករា ឆ្លងកូវីដ១៩ភ្លាម លោក សុខហេង បានទៅធ្វើតេស្តនៅថ្ងៃទី១៤ ខែមីនា និងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី១៥នេះ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


