ព័ត៌មានអន្ដរជាតិ
Apple លក់ iPhone បញ្ចុះតម្លៃនៅចិន ខណៈទីផ្សារស្មាតហ្វូនប្រទេសនេះកាន់តែប្រកួតប្រជែង
ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងផ្តល់ការលក់បញ្ចុះតម្លៃរហូតដល់ ៥០០ យន់ (៦៨,៥ ដុល្លារ) លើម៉ូដែលស្មាតហ្វូនចុងក្រោយបង្អស់របស់ខ្លួន ចំពេលដែលក្រុមហ៊ុនព្យាយាមរក្សាចំណែកទីផ្សារ ដែលពោរពេញដោយការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុក ដូចជា Huawei ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
Apple បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ការផ្តល់ជូនពិសេសរយៈពេល ៤ ថ្ងៃ នឹងចាប់ផ្ដើមពីថ្ងៃទី ៤ មករា តទៅ ដោយម៉ូដែល iPhone 16 Pro ដែលមានតម្លៃដើម ៧ ៩៩៩ យន់ និង iPhone 16 Pro Max ដែលមានតម្លៃដើម ៩ ៩៩៩ យន់ នឹងលក់បញ្ចុះតម្លៃខ្ពស់រហូតដល់ ៥០០ យន់។ ម៉ូដែល iPhone 16 និង iPhone 16 Plus នឹងមានការបញ្ចុះតម្លៃដល់ ៤០០ យន់។
យុទ្ធសាស្រ្តបញ្ចុះតម្លៃនេះ ដាក់ចេញឡើង ចំពេលដែលអ្នកប្រើប្រាស់នៅចិន បន្តការប្រុងប្រយ័ត្នចំពោះការចំណាយរបស់ខ្លួន ដោយសារតែភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច និងសម្ពាធបរិត្តផរណារបស់ប្រទេសចិន។

ជាមួយគ្នានោះ គេមើលឃើញថា ភាពខ្លាំងលើចំណែកទីផ្សារនៅចិនរបស់ Apple កាន់តែចុះខ្សោយ ដោយសារតែការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុកមានកាន់តែខ្លាំងឡើងៗ។
នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC ក្រុមហ៊ុន Apple បានធ្លាក់ចេញពីក្រុមហ៊ុនផលិត និងលក់ស្មាតហ្វូនកំពូលៗទាំង ៥ នៅចិន ក្នុងរយៈពេលខ្លីនៅត្រីមាសទី ២ ឆ្នាំ ២០២៤ មុនពេលងើបឡើងវិញនៅត្រីមាសទី ៣។ ទោះបីជាងើបឡើងវិញក៏ដោយ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនអាមេរិកដដែល នៅតែធ្លាក់ចុះ ០,៣ ភាគរយ ក្នុងអំឡុងពេលត្រីមាសទី ៣ ធៀបនឹងឆ្នាំមុន ខណៈការលក់របស់ក្រុមហ៊ុន Huawei វិញ បានកើនឡើងរហូតដល់ ៤២ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


