Apple បានលក់ iPhone បញ្ចុះតម្លៃដើម្បីទទួលបានសន្ទុះលក់ឡើងវិញ បន្ទាប់ពីធ្លាក់តំណែងកំពូលអស់ជាច្រើនខែទៅឱ្យគូប្រកួតប្រជែងក្នុងស្រុកចិន
គោលដៅរបស់ Apple គឺបង្កើនការផលិតទូរស័ព្ទ iPhone នៅឥណ្ឌាទ្វេដងក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ ពោលគឺលឿនជាងរយៈពេលជិត ២០ ឆ្នាំ ដែលក្រុមហ៊ុនបានចំណាយដើម្បីបង្កើតផលិតកម្មក្នុងប្រទេសចិន។
នេះបង្ហាញថា ការលក់ iPhone បានធ្លាក់ចុះ ៧ ត្រីមាសជាប់ៗគ្នា នៅក្នុងចិន ដែលជាទីផ្សារយក្សដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុន Apple។
វាបង្ហាញអំពីយុទ្ធសាស្ត្រឯកជនរបស់ក្រុមហ៊ុន ក្នុងការស្វះស្វែងរកដំណោះស្រាយជុំវិញពន្ធ ត្រាំ និងបង្កើនស្តុកទូរស័ព្ទ iPhone នៅអាមេរិក
ទូរស័ព្ទម៉ាក iPhone ភាគច្រើន ដែលជាផលិតផលលក់ដាច់បំផុតរបស់ Apple ត្រូវបានផលិតក្នុងប្រទេសចិន ដែលរងការដាក់ពន្ធសរុប ៥៤ ភាគរយ ពីលោក ត្រាំ។
យុទ្ធសាស្រ្តបញ្ចុះតម្លៃនេះ ដាក់ចេញឡើង ចំពេលដែលអ្នកប្រើប្រាស់នៅចិន បន្តការប្រុងប្រយ័ត្នចំពោះការចំណាយរបស់ខ្លួន ដោយសារតែភាពស្រពិចស្រពិលនៃសេដ្ឋកិច្ច និងសម្ពាធបរិត្តផរណារបស់ប្រទេសចិន។
ទិន្នន័យបង្ហាញថា ក្នុងត្រីមាសទី២ ដែលបញ្ចប់ទៅនៅចុងខែមិថុនា ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទម៉ាក iPhone លក់ស្មាតហ្វូនរបស់ខ្លួនបានត្រឹមតែ ៩,៧ លានគ្រឿងប៉ុណ្ណោះ ដោយវាធ្លាក់ចុះពី ១០,៤ លានគ្រឿងក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីការលំបាកផ្សេងៗ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ត្រូវប្រឈមមុខនៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតទី៣របស់ខ្លួន។