សុខភាព
តើអ្នកដឹងទេ ជំងឺមហារីកឆ្អឹង មានអាការៈបែបណាខ្លះ?
បើតាមមន្ទីពេទ្យ កាល់ម៉ែតដែលបានផ្សាយនៅលើហ្វសប៊ុក ជំងឺមហារីកឆ្អឹង គឺជាជំងឺសាច់កាចដែលកើតនៅលើឆ្អឹង ភាគច្រើនកើតលើក្មេងជំទង់អាយុចន្លោះពី១៣ ទៅ១៦ឆ្នាំ តែករណីខ្លះក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ។ ជំងឺមហារីកឆ្អឹង ច្រើនកើតនៅលើឆ្អឹងវែងដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងជាដើម។

ចំពោះ រោគសញ្ញាទូទៅនៃជំងឺមហារីកឆ្អឹងមានដូចជា ឈឺចាប់នៅកន្លែងដុំមហារីក, ហើម ឬឡើងដុំពកឆ្អឹងបន្តិចម្ដងៗ, ពិបាកធ្វើចលនា និងងាយបាក់ឆ្អឹង (បាក់ដោយឯកឯង រឺនៅពេលប៉ះទង្គិចតិចតួច)។ បើតាមប្រភពដដែល ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកឆ្អឹង គឺត្រូវច្រឹបយកជាលិកាដែលសង្ស័យយកទៅវិភាគ។ បន្ទាប់មក ត្រូវធ្វើការវិភាគអមវេជ្ជសាស្រ្តមួយចំនួន ដើម្បីកំណត់ទីតាំង ទំហំ និងការរីករាលដាលនៃជំងឺដូចជា ការថតវិទ្យុសាស្រ្ត ស្កែននែរ (Scanner) និង អ៊ីអែអិម (IRM)ជាដើម។

សម្រាប់ការព្យាបាលជំងឺមហារីកឆ្អឹង ត្រូវព្យាបាលដោយចាក់ថ្នាំគីមី និងធ្វើការវះកាត់ដោយវេជ្ជបណ្ឌិតជំនាញ។ ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់បំផុតនៅពេលជំងឺស្ថិតក្នុងដំណាក់កាលដំបូង មិនទាន់មានការរីករាលដាលទៅសរីរាង្គដទៃ និងទទួលបានការវះកាត់ត្រឹមត្រូវ។ ប្រសិនជាអាណាព្យាបាលមានរោគសញ្ញាសង្ស័យ ដូចរៀបរាប់ខាងលើ ត្រូវនាំកូនៗលោកអ្នកមកពិគ្រោះប្រឹក្សាយោបល់ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា