ព័ត៌មានជាតិ
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបសម្រេចបានជាង៤,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
កម្ពុជាបាននាំចេញទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ ៤,៤១ ពាន់លានដុល្លារកាលពីឆ្នាំ២០២៤ កើនឡើងជាង២០ ភាគរយធៀបនឹងឆ្នាំ២០២៣ ទោះបីជាបញ្ហាប្រឈមនានាជាពិសេសការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ និងការបន្តអូសបន្លាយពេលនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែនក្តី ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករការនាំចូលរបស់កម្ពុជាពីសហភាពអឺរ៉ុបជិត ៩១៨លានដុល្លារក្នុងឆ្នាំមុនថយចុះជាង៣ភាគរយ ខណៈដែរពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់លានដុល្លារបានកើនឡើងជាង១៥ ភាគរយ ។ ប្រទេសអាល្លឺម៉ង់ និងអេស្បាញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុប។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មធ្លាប់បានថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា តួលេខទាំងនេះបង្ហាញពីសារៈសំខាន់របស់សហភាពអឺរ៉ុបជាទិសដៅនាំចេញសម្រាប់កម្ពុជា។
លោកបន្តថា សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលរបស់កម្ពុជា ដោយផ្តល់ទីផ្សារដ៏សំខាន់សម្រាប់ទំនិញកម្ពុជា។ លោកថា «កំណើនការនាំចេញនេះបង្ហាញពីការបង្កើនភាពប្រកួតប្រជែងរបស់ទំនិញកម្ពុជានៅក្នុងទីផ្សារអឺរ៉ុប»។

លោកបានមានប្រសាសន៍ថា គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ។ ការណ៍នេះបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់អឺរ៉ុប ដែលធ្វើឲ្យការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពទាក់ទាញ។
លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើងនៅតែទទួលបានការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្មពីអឺរ៉ុប»។
គួររំលឹកផងដែរនៅឆ្នាំ២០២០ សហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធEBA ប្រហែល ២០ភាគរយពីកម្ពុជា។ ការណ៍នេះមានន័យថាផលិតផលនាំចេញចម្បងរបស់កម្ពុជាមួយចំនួនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ពេលនេះត្រូវជាប់កាតព្វកិច្ចពន្ធគយរបស់សហភាពអឺរ៉ុប។

ភាគច្រើនកម្ពុជានាំចេញ ផលិតផលវាយនភណ្ឌ ស្បែកជើង កង់ គ្រឿងឧបភោគបរិភោគ អង្ករ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)។
ពាណិជ្ជកម្មសរុបកម្ពុជា-សហភាពអឺរ៉ុបមានតម្លៃ៤,៦១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះជិត៥ភាគរយពី៤,៨៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


