ព័ត៌មានអន្ដរជាតិ
វៀតណាមបង្រ្កាបករណីលាងលុយកខ្វក់ ១,២ ប៊ីលានដុល្លារ នៅក្រុងដាណាង
អង្គភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលចំណុះឱ្យនាយកដ្ឋានសន្តិសុខសាធារណៈ បានបង្ក្រាបទៅលើក្រុមជើងកាងលាងលុយកខ្វក់នៅទីក្រុងដាណាង ដោយរកឃើញថា ប្រាក់ជាង ៣០ ទ្រីលានដុង (១,២ ប៊ីលានដុល្លារ) ត្រូវបានផ្ទេរដោយខុសច្បាប់តាមរយៈគណនីធនាគារចំនួន ៦០០ នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

នាយកដ្ឋានសន្តិសុខសាធារណៈ បាននិយាយថា ជនសង្ស័យទាំង ៥ នាក់កំពុងស្ថិតក្រោមការឃុំខ្លួន ខណៈត្រា និងឯកសារក្លែងក្លាយស្តីពីការបង្កើតក្រុមហ៊ុន Shell (ក្រុមហ៊ុនមានតែឈ្មោះដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ ប៉ុន្តែគ្មានប្រតិបត្តិការ) ចំនួន ១៨៧ កាតបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់អាជីវកម្មក្លែងក្លាយ ត្រូវបានរឹបអូស។
នាយកដ្ឋានបានបន្តថា ក្រុមជើងកាងបានប្រើកាតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយ ដើម្បីបង្កើតក្រុមហ៊ុនជាច្រើន និងឯកសារ ក៏ដូចជាត្រាធនាគារក្លែងក្លាយ ដែលអនុញ្ញាតឱ្យពួកគេបើកគណនីធនាគារចំនួន ៦០០ ។

ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលិស បានរាយការណ៍ថា ក្រុមជើងកាងបានជួយផ្ញើប្រាក់ចំនួន ១,២ ប៊ីលានដុល្លារ ពីប្រភពឧក្រិដ្ឋកម្មបរទេសចូលទៅក្នុងប្រទេសវៀតណាម រួមមកគេប្រើគណនីធនាគារដើម្បីលាងលុយកខ្វក់ ដោយផ្ទេរប្រាក់ទាំងនោះចន្លោះឆ្នាំ ២០២២-២៤។ នេះគឺជាករណីលាងលុយកខ្វក់ធំបំផុតនៅដាណាង។
គួរគូសបញ្ជាក់ថា ការក្លែងបន្លំទ្រព្យសម្បត្តិហិរញ្ញវត្ថុដើម្បីឱ្យឧក្រិដ្ឋជនអាចប្រើប្រាស់ដោយមិនឱ្យគេចាប់បានពីសកម្មភាពខុសច្បាប់នេះ មិនមែនជាឧក្រិដ្ឋកម្មធំក្នុងប្រទេសវៀតណាមនោះទេ ប៉ុន្តែជារឿយៗ គេឃើញមានការចាប់ខ្លួនឧក្រិដ្ឋជន ដែលប្រើសាច់ប្រាក់ដើម្បីទិញទ្រព្យសម្បត្តិ រថយន្ត គ្រឿងអលង្ការ និងទ្រព្យសម្បត្តិដ៏មានតម្លៃក្រោមឈ្មោះអ្នកដទៃក្នុងប្រទេស៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


