កីឡា
ក្លិបប្រដាល់ខ្លះពិតជាទទួលបានតម្លៃ៥០០ដុល្លារមែនពីម្ចាស់ឧបត្ថម្ភកម្មវិធី
តាមគោលការណ៍ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកំណត់ជាយូរមកហើយ ម្ចាស់ក្លិបអាចទទួលបានតម្លៃ១៥ដុល្លាររាល់ការបញ្ចូលកីឡាករ កីឡាការិនីម្នាក់ទៅប្រកួតនៅសង្វៀនប្រដាល់ណាមួយ។
តាមលេចឮដំណឹងតគ្នា និងពីម្ចាស់ក្លិបផ្ទាល់គឺមានម្ចាស់ឧបត្ថម្ភកម្មវិធីហ៊ានផ្តល់តម្លៃដល់៥០០ដុល្លារដល់ម្ចាស់ក្លិបដើម្បីបានកីឡាករល្បីៗពីក្លិបនេះ។ ប្រការនេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានទទួលស្គាល់ថា ពិតជាមានក្លិបខ្លះទទួលបានតម្លៃខ្ពស់រហូតដល់៥០០ដុល្លារមែន។

លោក ខូវ ឆាយ បានឲ្យដឹងក្នុងបទសម្ភាសមួយក្រោយពេលលោកបានក្លាយជាប្រធានសហព័ន្ធគុនខ្មែរថ្មីថា ៖«ខ្ញុំគិតថា តម្លៃក្លិបមួយចំនួន មកដល់ពេលនេះមិនមែនត្រឹមតែ៦ម៉ឺនរៀល (១៥ដុល្លារ)នោះទេ។ មានព័ត៌មានមកគឺមានកីឡាករខ្លះរហូតដល់៥០០ដុល្លារសម្រាប់តម្លៃក្លិប ដូច្នេះទាក់ទងនឹងតម្លៃខ្លួនក៏ដោយ តម្លៃក្លិបក៏ដោយ ខ្ញុំជឿជាក់ថា ស៊ីសងទៅលើសមត្ថភាពរបស់កីឡាករ»។
«ការងារនេះគឺជាទីផ្សារសេរី យើងមិនអាចកំណត់ចំនួនឲ្យទៅក្លិប ដៃគូអភិវឌ្ឍ ឬស្ថានីយ៍ទូរទស្សន៍ ដែលរៀបចំកម្មវិធីធ្ងន់ពេកទេ។ ពីព្រោះបើដាក់ទម្ងន់ធ្ងន់ពេក កម្មវិធីមួយចំនួនអត់អាចធ្វើទៅបានទេ។ ដូចជាកម្មវិធីថ្នាលជាដើមគឺមិនអាចធ្វើទៅបានទេ។ អីចឹងបើកសិទ្ធិឲ្យចរចាគ្នារវាងដៃគូអភិវឌ្ឍជាមួយនឹងក្លិប។ កម្មវិធីមួយចំនួនដែលធំ កីឡាករមួយចំនួនដែលល្បី ខ្ញុំជឿជាក់ថា តម្លៃក្លិបតាមខ្ញុំដឹង តម្លៃខ្លួនអាចឈានដល់៥០០ដុល្លារ»។

ប្រសិនបើក្លិបមួយមានកីឡាករ កីឡាការិនីចេញប្រកួតកាន់តែច្រើននាក់ ក្លិបនោះរឹតតែទទួលបានថវិកាច្រើន។ ទោះបីជាយ៉ាងណា ម្ចាស់ឧបត្ថម្ភកម្មវិធីប្រដាល់ដែលចង់បានកីឡាករល្បីៗពីក្លិបណាមួយញឹកញាប់ ឬច្រើននាក់ គឺអាចចរចាជាមួយម្ចាស់ក្លិបតាមរយៈការផ្តល់តម្លៃដល់ក្លិបខ្ពស់គឺចាប់ពី១៥ដុល្លារឡើងក្នុងម្នាក់។
ប្រការនេះមានន័យថា ម្ចាស់ឧបត្ថម្ភកម្មវិធីប្រដាល់នីមួយៗត្រូវចំណាយច្រើនណាស់ ដូចជាតម្លៃខ្លួនរបស់កីឡាករ កីឡាការិនី តម្លៃឲ្យក្លិបដែលជាអ្នកគ្រប់គ្រង និងបណ្តុះបណ្តាលកីឡាករ កីឡាការិនី តម្លៃអ្នកចាប់គូជាតិ និងអន្តរជាតិ តម្លៃគណៈកម្មការរៀបចំការប្រកួត តម្លៃដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងតម្លៃផ្សេងៗទៀត៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


