នយោបាយ
នគរបាលថាការឃាត់ខ្លួនលោក ផាន់ សារ៉ាត់ មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាការឃាត់ខ្លួនអនុប្រធានស្ដីទីគណបក្សកម្លាំងជាតិលោក ផាន់ សារ៉ាត់ មិនជាប់ពាក់ព័ន្ធនឹងការគាប់សង្កត់ ឬបំភិតបំភ័យផ្នែកនយោបាយលើសិទ្ធិបញ្ចេញយោបល់នោះទេ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាលោក ផាន់ សារ៉ាត់ ត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងករណីញុះញង់បង្កភាពវឹកវរដល់សន្ដិសុខសង្គម ផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ដែលមានចេតនាញុះញង់នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខជាតិដែលប្រព្រឹត្តិកាលពីកន្លងទៅនេះ។
ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់ថា៖ «ដោយយោងតាមចម្លើយសារភាព និងភស្ភុតាង បុគ្គលនេះពិតជាបានប្រព្រឹត្តិសកម្មភាពបំភ្លៃព័ត៌មាននិងចែកចាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់បង្កភាពវឹកវងដល់សន្ដិសុខសង្គមប្រាកដមែន»។
គួរឱ្យដឹងថាកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តតាកែវបានចុះឃាត់ខ្លួនលោក ផាន់ សារ៉ាត់ នៅក្នុងដូនកែវ វេលាម៉ោង៤ល្ងាច ដោយមិនបានបញ្ជាក់ពីមូលហេតុទេ ខណៈគណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយនាថ្ងៃបន្ទាប់ ដោយបានចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក្នុងសេចក្ដីប្រកាសព័ត៌មានរបស់នគរបាលរាជធានីភ្នំពេញនៅថ្ងៃនេះច្រានចោលដោយថាមិនជាប់ពាក់ព័ន្ធនឹងការគាបសង្កត់ ឬបំភិតបំភ័យផ្នែកនយោបាយដូចការចោទប្រកាន់នោះទេ។ ហើយមកដល់ថ្ងៃទី៣០ ខែមករានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីបន្តនីតិវិធីផ្លូវច្បាប់ហើយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


