សន្តិសុខសង្គម
រយៈពេល៣ថ្ងៃ សមត្ថកិច្ចធើ្វការស្រាវជ្រាវបង្រ្កាបបានជនសង្ស័យ១៩នាក់ សុរប០៧ករណី យកមកបង្ហាញមុខមុនបញ្ជូនទៅតុលា
រយៈពេល៣ថ្ងៃ សមត្ថកិច្ចបានធើ្វការស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់យកមក បង្ហាញមុខជាសាធារណៈរួចបញ្ជូនទៅតុលា កម្លាំងសមត្ថកិច្ចធើ្វការបង្ហាញមុខក្រុមជនសង្ស័យចំនួន១៩នាក់ ដែលតែងតែធើ្វសកម្មភាពលួច គាស់ ប្រើប្រាស់សារធាតុញៀន និង ក្រុមក្មេងទំនើង ប្រើប្រាស់ហិង្សា យ៉ាងសកម្មតាមបណ្ដាខណ្ឌក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ហារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងអនុវត្តន៍ដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ។ កម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានសហការតាមបណ្តាខណ្ឌនានា បង្ក្រាបបានក្រុមជនសង្ស័យ ដែលធើ្វសកម្មភាពយ៉ាងសកម្ម ធ្វើការបង្ហាញមុខជាសាធារណៈនៅពេលនេះ។


លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានពត៌មានថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩ និង៣០ នាទី (ក្រុមក្មេងទំនើងកាប់គោ(KKO) បានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (បើដកដង ឆ័ត្រ ចំនួន០២ដើម ដេញវាយជនរងគ្រោះតែមិនត្រូវ រួចវាយម៉ូតូបណ្តាលឲ្យរងការខូចខាតទាំងស្រុង) ប្រព្រឹត្តនៅចំណុចលើផ្លូវឌីប៉ុក ភូមិសែនសុខ២ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយទ្វារផ្ទះលួចយករថយន្តម៉ាកHYUNDIAពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ ២AZ-៨៤៣៨) ០១ករណី ឃាត់ខ្លួន ០៤នាក់ មានសារធាតុញៀន។


សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោខណ្ឌក្នុងរាជធានីភ្នំពេញបានធើ្វការស្រាវជ្រាវបង្រ្កាបបទល្មើសដូចជា ខណ្ឌសែនសុខ៖ ០២ករណី ឃាត់ខ្លួន ០៣នាក់ , ខណ្ឌច្បារអំពៅ៖ ០១ករណី ឃាត់ខ្លួន ០១នាក់, ខណ្ឌទួលគោក៖ ០១ករណី ឃាត់ខ្លួន ០៣នាក់ និង ខណ្ឌដង្កោ៖ ០១ករណី ឃាត់ខ្លួន០៣នាក់។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់ ៕អត្ថបទ ៖ ម៉េង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


