ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំងថៃ ៥នាក់ និងអ៊ីស្រាអែល ៣នាក់ ត្រូវក្រុមហាម៉ាស ដោះលែងឲ្យមានសេរីភាព
ជាផ្នែកនៃបទឈប់បាញ់ដែលសម្របសម្រួលដោយកាតា, អេហ្ស៊ីបនិងអាមេរិក, ពេលនេះក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងចំនួន៨នាក់ទៀតហើយ ដោយក្នុងនោះមានជនជាតិថៃ៥នាក់ និងអ៊ីស្រាអែល៣នាក់ ចំណែកឯអ៊ីស្រាអែលវិញ ក៏បានដោះលែងអ្នកទោសប៉ាឡេស្ទីន ១១០នាក់ឲ្យមានសេរីភាពផងដែរ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៣១ខែមករាឆ្នាំ២០២៥, ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនទាំង១១០នាក់ដែលអ៊ីស្រាអែលដោះលែង គឺមាន៣២នាក់ដែលទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត និង៣០នាក់ជាអនីតិជន។
ការដោះដូរគ្នានេះ គឺធ្វើឡើងនៅឯទីក្រុង ហ្ស៊េរុយសាឡិមខាងលិច កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមករាឆ្នាំ២០២៥ ខណៈដែលចំណាប់ខ្មាំងនិងអ្នកទោស ត្រូវបានប្រគល់ឲ្យទៅកាកបាទក្រហម។

ចំណាប់ខ្មាំងថៃទាំង៥នាក់ដែលត្រូវបានដោះលែងមានឈ្មោះ Thaenna Pongsak, Sathian Suwannakhan, Sriaoun Watchara, Saethao Bannawat និង Rumnao Surasak ខណៈក្រសួងការបរទេសថៃ ប្រកាសថា ពួកគេនឹងវិលត្រឡប់ទៅមាតុភូមិវិញ នៅ១០ថ្ងៃក្រោយ។
ចំណែកឯចំណាប់ខ្មាំងអ៊ីស្រាអែល ទាំង៣គឺមានឈ្មោះ Arbel Yehud, Gadi Moshe Mozes និង Agam Berger។

សូមបញ្ជាក់ថា បទឈប់បាញ់រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល ត្រូវបានព្រមព្រៀងកាលពីដើមខែមករា ហើយវាចែកជា៣ដំណាក់កាល។ ក្នុងដំណាក់កាលដំបូង ក្រុមហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំងចំនួន៣៣នាក់ ជាថ្នូរឲ្យអ៊ីស្រាអែល ដោះលែងអ្នកទោសប៉ាឡេស្ទីនដូចគ្នា ប៉ុន្តែមិនកំណត់ចំនួនទេ។
គិតត្រឹមពេលនេះ ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងសរុប១៣២នាក់ ចំណែកអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួន២៤០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំណាប់ខ្មាំងថៃ៥នាក់ក្នុងចំណោម៨នាក់ក្នុងកណ្តាប់ដៃហាម៉ាសនៅហ្គាហ្សានឹងត្រូវដោះលែងថ្ងៃនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


