ព័ត៌មានអន្ដរជាតិ
ក្មេងស្រីចំទង់ស្លាប់ភ្លាមៗ ដោយសារត្រីឆ្លាមខាំនៅឆ្នេរសមុទ្រអូស្ត្រាលី
ក្មេងស្រីវ័យជំទង់អាយុ១៧ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវត្រីឆ្លាមខាំ ពេលកំពុងហែលទឹកនៅកោះ Bribie ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣ខែកុម្ភៈនេះ។

សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Queensland បានបង្ហោះលើបណ្តាញសង្គម X ថា គ្រូពេទ្យបានរាយការណ៍ថា ក្មេងស្រីនេះបានជួបឧប្បត្តិហេតុត្រីឆ្លាមខាំចំដៃរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់បាត់បង់អាយុជីវិត នៅឆ្នេរ Woorim ភាគខាងជើងនៃទីក្រុង Brisbane កាលថ្ងៃចន្ទ។
ប៉ូលិស បានបញ្ជាក់ថា កុមារីរងគ្រោះមានអាយុ១៧ឆ្នាំ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ភ្លាមៗ។ ប៉ូលិសបានបញ្ជាក់ដែរថា ក្មេងស្រីនេះបានហែលទឹកនៅក្នុងទឹកនៃកោះ Bribie ចម្ងាយប្រហែល១០០ម៉ែត្រពីឆ្នេរ Woorim នៅពេលដែលនាងត្រូវបានវាយប្រហារដោយត្រីឆ្លាម។ ប៉ូលិសកំពុងរៀបចំរបាយការណ៍សម្រាប់អ្នកធ្វើកោសល្យវិច័យបន្ថែមទៀត។
ការស្លាប់ដោយសារត្រីឆ្លាមវាយប្រហារនេះគឺជាលើកទីពីរហើយនៅក្នុងដែនទឹករបស់អូស្ត្រាលីក្នុងឆ្នាំនេះ បន្ទាប់ពីអ្នកជិះស្គីលើទឹកលោក Lance Appleby អាយុ២៨ឆ្នាំត្រូវបានសម្លាប់ដោយត្រីឆ្លាមនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២ខែមករា។
បើយោងតាមគេហទំព័ររបស់រដ្ឋាភិបាលរដ្ឋាភិបាល ទឹកនៅជុំវិញឆ្នេរសមុទ្រគឺជាជម្រករបស់ត្រីឆ្លាមជាច្រើន ប៉ុន្តែការវាយប្រហារដោយត្រីឆ្លាមនៅជិតច្រាំងក្នុងកន្លែងកម្សាន្តដ៏ពេញនិយមដូចជាក្នុងរដ្ឋ Queensland គឺកម្រកើតឡើងណាស់ហើយប្រភេទត្រីឆ្លាមភាគច្រើនមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


