ព័ត៌មានអន្ដរជាតិ
អូស្រ្តាលីនឹងបញ្ជូនយន្តហោះឈ្លបយកការណ៍រយៈចម្ងាយឆ្ងាយ និងមីស៊ីលចូលមជ្ឈិមបូព៌ា
នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក អានថូនី អាល់បានីស (Anthony Albanese) បានលើកឡើងថា អូស្ត្រាលីនឹងដាក់ពង្រាយយន្តហោះឈ្លបយកការណ៍រយៈចម្ងាយឆ្ងាយ និងបញ្ជូនមីស៊ីលការពារដែនអាកាស ដើម្បីជួយប្រទេសក្នុងតំបន់ឈូងសមុទ្រ ការពារប្រឆាំងនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ នេះបើយោងតាម Al Jazeera ចុះផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។
លោក អាល់បានីស លើកឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា៖ «ជម្លោះអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាបានចាប់ផ្តើមជាងមួយសប្តាហ៍មុន ហើយការវាយប្រហារសងសឹករបស់អ៊ីរ៉ង់នៅតែបន្តកើនឡើងក្នុងកម្រិតមួយដ៏ខ្លាំង និងស៊ីជម្រៅដែលយើងមិនធ្លាប់ឃើញពីមុនមក»។

លោកបន្តថា៖ «កងទ័ពអាកាសអូស្ត្រាលីនឹងបញ្ជូនយន្តហោះស៊ើបការណ៍ម៉ាក E7A Wedgetail ព្រមទាំងមនុស្សគាំទ្រទៅការពារ និងធានាសុវត្ថិភាពដែនអាកាសពីលើឈូងសមុទ្រក្នុងរយៈពេល៤សប្តាហ៍ខាងមុខ និងជួយតំបន់នោះការពារស្វ័យភាពរួមផងដែរ»។
លោកបន្ថែមងថា ប្រទេសអូស្ត្រាលីក៏នឹងបញ្ជូនមីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់ទៅកាន់ប្រទេសអារ៉ាប់រួម បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអារ៉ាប់រួម លោក Mohammed bin Zayed Al Nahyan។
លោក អាល់បានីស បានលើកឡើងថា មានជនជាតិអូស្ត្រាលី ១១៥ ០០០នាក់ដែលរស់នៅក្នុងមជ្ឈិមបូព៌ា ក្នុងចំណោម ២៤ ០០០នាក់ នៅប្រទេសអារ៉ាប់រួម ជាកត្តាសំខាន់នៅពីក្រោយការដាក់ពង្រាយសម្ភារៈយោធានៅទីនោះ។
លោកប្រាប់អ្នកយកព័ត៌មានថា៖ «ការជួយប្រជាជនអូស្ត្រាលីមានន័យថាក៏ជួយអារ៉ាប់រួម និងប្រទេសក្នុងឈូងសមុទ្រផ្សេងទៀត ដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារដែលមិនដឹងទុកមុនផងដែរ»។ លោកសង្កត់ធ្ងន់ថា៖ « ការដាក់ពង្រាយនេះ ក្នុងគោលបំណងការពារតែប៉ុណ្ណោះ។ រដ្ឋាភិបាលរបស់ខ្ញុំច្បាស់ណាស់ថាយើងមិនចាត់វិធានការវាយលុកលើអ៊ីរ៉ង់ទេ ហើយយើងច្បាស់ថាមិនដាក់ពង្រាយទាហានអូស្ត្រាលីលើដីប្រទេសអ៊ីរ៉ង់ទេ»។
យ៉ាងណាសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីត្រូវបានរិះគន់ភ្លាមៗដោយគណបក្សប្រឆាំង Greens ថា អូស្ត្រាលីប្រឈមនឹងការជាប់គាំងនៅក្នុងសង្រ្គាមជារៀងរហូត ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


