ព័ត៌មានអន្ដរជាតិ
មេដឹកនាំវៀតណាម ជំរុញស្ថាប័នរដ្ឋាភិបាលឱ្យត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ បានអំពាវនាវឱ្យស្ថាប័នរដ្ឋនានារៀបចំផែនការដើម្បីដោះស្រាយបញ្ហាដែលអាចកើតមាន ជុំវិញលទ្ធភាពនៃសង្រ្គាមពាណិជ្ជកម្មពិភពលោកនៅឆ្នាំនេះ ចំពេលស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងភាពស្រពិចស្រពិលដោយសារតែគោលនយោបាយពន្ធគយរបស់អាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

លោកបាននិយាយក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធថា ការវិវត្តនៃស្ថានភាពសេដ្ឋកិច្ច ជាពិសេសពាក់ព័ន្ធនឹងដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងប្រទេសចិន នឹងមានឥទ្ធិពលផ្ទាល់ទៅលើការនាំចេញ ការផលិត និងសកម្មភាពអាជីវកម្មរបស់វៀតណាម។
លោកថ្លែងថា៖ «សង្គ្រាមពាណិជ្ជកម្មពិភពលោកនឹងរំខានដល់សង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយទីផ្សារនាំចេញរបស់វៀតណាម» ខណៈជំរុញឲ្យស្ថាប័នរដ្ឋាភិបាលតាមដានស្ថានការណ៍យ៉ាងដិតដល់។
ការព្រមានរបស់លោក ឈិញ ធ្វើឡើង ក្រោយក្រសួងផែនការ និងការវិនិយោគចេញរបាយការណ៍មួយ ដោយបានគូសបញ្ជាក់ផងដែរស្ដីពីហានិភ័យ នៃ «សង្រ្គាមពន្ធគយសកលថ្មី»។ របាយការណ៍នោះនិយាយថា ហានិភ័យកើតចេញពីការលេចឡើងនៃបញ្ហាប្រឈមថ្មី ជាពិសេសគោលនយោបាយដែលមិនអាចទាយទុកជាមុនបានពីសហរដ្ឋអាមេរិក និងប្រតិកម្មពីប្រទេសដទៃទៀត។

ជាក់ស្ដែង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធ ២៥ ភាគរយ លើទំនិញនាំចូលពីកាណាដា និងម៉ិកស៊ិក ប៉ុន្តែផ្អាកវិញរយៈពេល ៣០ ថ្ងៃ ក្រោយចរចាគ្នា បន្ទាប់ពីប្រទេសទាំង២ប្រកាសសងសឹកជាមួយនឹងវិធានការដូចគ្នា។ យ៉ាងណាមិញ ពន្ធ ១០ ភាគរយ លើចិន នៅតែបន្តចូលជាធរមានចាប់តាំងពីថ្ងៃអង្គារ ដែលបង្កការឆ្លើយតបពីចិន ដោយការដំឡើងពន្ធលើទំនិញអាមេរិកផងដែរ ដែលការណ៍នេះហើយដែលធ្វើឱ្យជម្លោះពាណិជ្ជកម្មអាមេរិក-ចិន កើនកម្ដៅជាថ្មី។
ជាមួយគ្នានោះ អស្ថិរភាព និងជម្លោះបន្តកើនឡើងក្នុងប្រទេស និងតំបន់មួយចំនួន ខណៈសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញយឺតៗ និងខ្វះស្ថិរភាព។ កត្តាទាំងនេះប៉ះពាល់ដល់ការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសការនាំចេញ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


