ព័ត៌មានជាតិ
លោក ពិន ពិសិដ្ឋ អញ្ជើញចូលរួមក្នុងពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស ខេត្តរតនគិរី
នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំអគារD សាលាខេត្តរតនគិរី បានធ្វើពិធីប្រកាសក្រុមការងារចុះត្រួតពិនិត្យជនបរទេស និងផ្សព្វផ្សាយផែនការ លេខ០០៣ផក របស់ក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី២ និង លោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តរតនគិរី។

លោក ពិន ពិសិដ្ឋ បានប្រកាសពីសមាសភាពក្រុមការងារ និងបានលើកទ្បើងអំពីគោលបំណងក្នុងការអនុវត្តផែនការ ០០៣ផក ស្តីពីវត្តមានជនបរទេសស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ព្រទាំងបានដាក់ទិសដៅឱ្យសមត្ថកិច្ចផ្សព្វផ្សាយដល់ម្ចាស់ទីតាំង ម្ចាស់អាជីវកម្មទាំងអស់ដែលស្ថិតក្នុងខេត្តរតនគិរីយល់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការចុះវត្តមានជនបរទេស ការបង្កើតគណនី (FPCS) សម្រាប់ចុះវត្តមានជនបរទេសឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។
លោកបន្តថា ចំពោះម្ចាស់គោលដៅ ម្ចាស់ទីតាំងនានា តម្រូវឱ្យភ្ញៀវដែលជាជនបរទេសត្រូវមានលិខិតឆ្លងដែនច្បាប់ដើម្បីបញ្ជូលក្នុងប្រព័ន្ធ (FPCS) និងបានដាក់ទិសដៅសម្រាប់ក្រុមការងារ ដើម្បីអនុវត្តនាពេលខាងមុខ ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS) និងបទបង្ហាញអំពីការពិនិត្យលិខិតឆ្លងដែន VISA ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍ និងបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីបុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់។

ចំណែក លោក ស៊ូ សិរី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តរតនគិរី ដែលកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេសការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម លើកកម្ពស់ពង្រឹង ការគោរព និងអនុវត្តច្បាប់ ដើម្បីធានានូវស្ថិរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈផ្លែផ្កានៃសន្តិសុខ និងសន្តិភាព។ លោកក៏បាន អំពាវនាវចំពោះជាអាជីវករ ពាណិជ្ជករ ដែលអញ្ជើញចូលរួមនាឱកាសនេះ សូមបន្តកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាយការណ៍មកសមត្ថកិច្ចនៅពេល មានជនបរទេសអន្តោប្រវេសន៍ ឬមិនមែនអន្តោប្រវេសន៍ស្នាក់នៅក្នុងលំនៅដ្ឋាន ឬសហគ្រាស ក្រុមហ៊ុនរបស់ខ្លួន។
លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនាឱកាសនេះ នឹងទទួលបាននូវវឌ្ឍនភាព និងបទពិសោធន៍ល្អៗបន្ថែមទៀតសម្រាប់យកមកអនុវត្តនៅក្នុងក្របខណ្ឌខេត្ត ក្នុងការឈានទៅ សម្រេចនូវការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជាតិជាពិសេសការពារផលប្រយោជន៍សាធារណៈ សុវត្ថិភាពភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគគិនអន្តរជាតិ ព្រមទាំងបញ្ចៀសឱ្យបានពីការយកមូលដ្ឋានខេត្តសម្រាប់ប្រព្រឹត្តបទល្មើសផ្សេងៗ ឬឧក្រិដ្ឋកម្មឆ្លងដែនជាដើម៕
ដោយ៖ ខៀវ ចាប



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


