សេដ្ឋកិច្ច
យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពលរដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក
យុទ្ធនាការហូបពងទា បង្កើតឡើងដើម្បីបំផុសគំនិតប្រជាពលរដ្ឋជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក និងចូលរួមចំណែកជួយកសិករខ្មែរដែលជាអ្នកចិញ្ចឹមទាយកពង ខណៈមួយរយៈពេលចុងក្រោយនេះពងទារបស់កសិករ ហាក់មិនសូវមានទីផ្សារ។

លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា យុទ្ធនាការហូបពងទានេះ ត្រូវបានដាក់ចេញដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ខណៈដែរមួយរយៈចុងក្រោយនេះ កសិករដែលជាអ្នកចិញ្ចឹមទាយកពង ដែលស្ថិតនៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល បានជួបប្រទះនូវបញ្ហាទីផ្សារពងទាមិនអាចលក់ចេញទាន់ពេលវេលា ដែលជាហេតុនាំឱ្យពងទាសល់ច្រើន។

លោកបន្តថា ឃុំដែលមានអ្នកចិញ្ចឹមទាយកពងច្រើន ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាលមានចំនួន៤ឃុំ ក្នុងនោះមាន៖ ឃុំស៊ីធរ ឃុំវិហារសួគ៌ ឃុំសន្លុង និងឃុំកំពង់ចំលង ដែលភាគច្រើនឃុំទាំងនេះគឺសម្បូរទៅដោយកសិករចិញ្ចឹមទាយកពង។

លោក ចេង ឌីណា បានឱ្យដឹងទៀតថា បន្ទាប់ពីមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនោះក៏ឃើញមានសប្បុរសជនជាច្រើននាក់ទៀត បានរួមគ្នាជួយទិញពងទាពីកសិករដែលកំពុងជួបការលំបាក ដោយក្នុងពងទា១គ្រាប់ តម្លៃ៣៥០រៀល។

លោកស្រី ណេង ដាលីន មេឃុំសន្លុង បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រដ្ឋបាលឃុំសន្លុង ក៏បានជួយសម្រួលទិញពងទាពីប្រជាកសិករក្នុងមូលដ្ឋានឃុំសន្លុង ដែលកំពុងជួបបញ្ហាពងទាធ្លាក់ថ្លៃ និងដើម្បីជួយសម្រួលដោះបន្ទុករបស់កសិករបានមួយគ្រា។

លោកស្រី បន្តថា ចំពោះពងទាដែលប្រមូលទិញពីកសិករ រដ្ឋបាលឃុំសន្លុង ក៏បានយកទៅចែកជូនដល់មន្រ្តីឃុំ មេភូមិ អនុភូមិ សមាជិភូមិ ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដែលរស់នៅក្នុងមូលដ្ឋានឃុំសន្លុងបានយកទៅចម្អិនធ្វើម្ហូបតាមផ្ទះរៀងៗខ្លួន ផងដែរ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


