Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តកណ្តាល ដឹកនាំអាជ្ញាធរក្រុងតាខ្មៅបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមសងខាង លើកកម្ពស់សោភ័ណភាព

បានផុស

នៅ

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ បន្តចុះរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អាជីវករ និង ប្រជាពលរដ្ឋដែលកំពុងប្រកបអាជីវកម្មនិងរស់នៅតាមសងខាង តាមបណ្តាផ្លូវជាតិសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ត្រូវធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង។ ការចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនេះ មិនមែនធ្វើឡើងតែមួយដងមួយកាលនោះទេ ពោលគឺអាជ្ញាធរនឹងបន្តធ្វើជាប្រចាំដូចភ្លៀងរលឹម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ អាជ្ញាធរមិនមានបំណងរារាំង ឬប៉ះពាល់ដល់ការប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋនោះឡើយ ប៉ុន្តែរាល់ការប្រកបអាជីវកម្មទាំងឡាយ ត្រូវតែគោរពច្បាប់ និងមិនត្រូវរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬបង្កការលំបាកដល់អ្នកដទៃឡើយ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទូទៅ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ និងទន់ភ្លន់របស់អាជ្ញាធរខេត្ត ព្រមទាំងបានសំណូមពរឱ្យអាជ្ញាធរបន្តអនុវត្តវិធានការនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសវាងការកើតមានឡើងវិញនូវភាពអនាធិបតេយ្យនៅលើចិញ្ចើមផ្លូវសាធារណៈ។

រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយស្ម័គ្រចិត្តចូលរួមគោរពច្បាប់ចរាចរណ៍ មិនរំលោភយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងគំរូ មានសោភ័ណភាពស្រស់បំព្រង គួរជាទីមោទនៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម