ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្ដាល និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្សព្វផ្សាយអំពីការផ្គត់ផ្គង់ទឹកស្អាត ជូនពលរដ្ឋនៅបុរីសិរីមង្គល ក្នុងក្រុងតាខ្មៅ
លោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាល និងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីស្ថានភាពផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋនៅបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពន្យល់បកស្រាយ និងបំភ្លឺជូនជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីសិរីមង្គល អំពីស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាពាក់ព័ន្ធនឹងតម្លៃទឹកស្អាត ជាពិសេសនោះគឺ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានាផងដែរ។


មានប្រសាសន៍ទៅកាន់ ប្រជាពលរដ្ឋ លោក ឯក សុនចាន់ បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ ពលរដ្ឋនឹងមានការយល់ដឹងកាន់តែច្បាស់ ពាក់ព័ន្ធនិងតម្លៃទឹក។ ដោយឡែកសម្រាប់តម្លៃទឹកស្អាត ដែលពលរដ្ឋមិនទាន់បានបង់ អាចធ្វើការបង់ជាដំណាក់កាល (បង់រំលោះ)បាន ខណៈដែលការផ្គត់ផ្គង់ទឹកនៅតែដំណើរការធម្មតា។ មួយវិញទៀតចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានប័ណ្ណសមធម៌សង្គម សូមអញ្ជើញមកដាក់ពាក្យនៅរដ្ឋាករទឹក ដើម្បីឱ្យក្រុមការងារធ្វើការពិនិត្យ និងដោះស្រាយជូនតាមរយៈកម្មវិធីមូលនិធិសង្គមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


