Connect with us

ជីវិតកម្សាន្ដ

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

បានផុស

នៅ

ជាដំណឹងដ៏គួរឱ្យសោកសៅនិងក្រៀមក្រំបំផុតសម្រាប់នាដការី ឈឹម ចាន់ស្រីណុច (ជីវី) ដែលបានបាត់បង់ម្តាយជាទីស្រលាញ់ស្របពេលដែលខ្លួនកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅឯប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមការជូនដំណឹងនៅលើទំព័រផេក “វប្បធម៌ខ្មែរ” បានឱ្យដឹង តាមរយៈសារចូលរួមរំលែកមរណៈទុក្ខ ដោយរៀបរាប់ថា បានទទួលដំណឹងដ៏ក្រៀមក្រំបំផុតពីការបាត់បង់អ្នកម្តាយជាទីស្រឡាញ់របស់នាដការីឈឹម ចាន់ស្រី ណុច (ជីវី) អំឡុងដែលនាដការីរូបនេះ កំពុងតែបន្តបេសកកម្មសម្ដែងជូនជាតិនៅប្រទេសបារាំងនៅឡើយ។

ទន្ទឹមនឹងសាររំលែកទុក្ខដ៏ក្រៀមក្រំ ហ្វេសប៊ុកផេក “វប្បធម៌ខ្មែរ” បន្តដោយរៀបរាប់ថា “សូមលោកអ៊ុំស្រីកុំបារម្ភនិងបងជីវីឡើយបងជីវីគាត់ជាមនុស្សខ្លាំងរឹងមាំណាស់អ៊ំបង ជីវីពូកែណាស់ សូមអ៊ំកុំបាម្ភអ្វីឡើយ សូមលោកអ៊ំថែរក្សាបងជីវីផង ត្បិតឥឡូវបងជីវីកំពុងតែស្ថិតក្នុងស្ថានភាពពិបាកទទួលយកខ្លាំង។

ក៏បង្ហាញការផ្តល់កម្លាំងចិត្តដល់នាដការីដែលកំពុងបំពេញបេសកកម្មសម្តែងនៅបារាំង

តាមរយ:ដំណឹងនេះ មានមហាជនជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ និងបង្ហាញការផ្តល់កម្លាំងចិត្តដល់នាដការី ឈឹម ចាន់ស្រីណុច ឱ្យបន្តរឹងមាំ ខណ:ពេលនេះកំពុងតែបន្តបេសកកម្មសម្ដែងជូនជាតិនៅឯប្រទេសបារាំង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម