កីឡា
ញាក់សាច់! Man United បញ្ចេញគម្រោងសាងសង់កីឡដ្ឋានថ្មីដ៏អស្ចារ្យ
ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ជាផ្លូវការអំពីគម្រោងនឹងចាកចេញពីកីឡដ្ឋានបច្ចុប្បន្ន Old Trafford ហើយផ្លាស់ប្តូរទៅកាន់កីឡដ្ឋានថ្មីមួយទៀត ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ១០ ម៉ឺននាក់។

កីឡដ្ឋានថ្មីនេះ នឹងក្លាយជាកីឡដ្ឋាន ដែលធំជាងគេបង្អស់នៅក្នុងប្រទេស អង់គ្លេស។ តាមគម្រោង កីឡដ្ឋាន នឹងត្រូវសាងសង់ដោយស្ថាបត្យករដ៏ល្បីឈ្មោះលោក Lord Norman Foster ដែលប្រើពេល ៥ ឆ្នាំ និងចំណាយទឹកប្រាក់យ៉ាងហោចណាស់ ២.៦ ពាន់លានដុល្លារអាមេរិក។
ចំណុចពិសេសរបស់កីឡដ្ឋានថ្មី ដែលដាក់ឈ្មោះនៅក្នុងឯកសារគម្រោងស្ថាបត្យកម្ម “New Trafford” គឺវានឹងអាចបង្កើតថាមពលអគ្គិសនីបានដោយខ្លួនឯង តាមរយៈពន្លឺព្រះអាទិត្យ និងទឹកភ្លៀង។ ចំណែករូបរាងវិញ វានឹងមានការហ៊ុំព័ទ្ធដោយជញ្ជាំងបិទជិត ដែលមានលក្ខណៈដូចសំណាញ់ ហើយមានបង្គោលចំនួន ៣ ដែលអាចឱ្យគេមើលឃើញបានពីចម្ងាយរហូតដល់ទៅ ៤០ គីឡូម៉ែត្រ។
យោងតាម United បានឱ្យដឹងថា បន្ទាប់ពីកីឡដ្ឋាននេះសាងសង់រួចរាល់ វានឹងក្លាយជាតំបន់សក្តានុពលមួយសម្រាប់ប្រជាជនជននៅទីនោះ។ តាមការប៉ាន់ស្មាន វានឹងអាចជាប្រភពមួយ ដែលអាចបង្កើនសេដ្ឋកិច្ចជូនប្រជានជន អង់គ្លេស បានចំនួន ៩.៤ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយបង្កើតមុខរបរថ្មីជូនប្រជាជននៅទីនោះបានចំនួន ៩២, ០០០ កន្លែងផងដែរ៕




ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sky Sports
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


