Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌកំបូល ចាប់ផ្ដើមជួសជុលផ្លូវបេតុងសំបុកមាន់ក្នុងមូលដ្ឋាន នាដើមឆ្នាំ ២០២៥

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ លោក ទ្រី ណារ៉េត អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល បាន​ដឹកនាំ​ការិយាល័យ​សាធារណការ​ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ក្រុម​ការងារ​សង្កាត់​កំបូល ចុះ​ធ្វើការ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​ផ្លូវ​លេខ ៤២ ស្ថិត​នៅ​ភូមិ​អំពិល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ បញ្ជាក់​ថា ការ​ជួសជុល​បេតុង​សំបុក​មាន់​ដែល​រង​ការ​ខូចខាត​យូរ​មក​ហើយ​នេះ គឺជា​គម្រោង​អភិវឌ្ឍន៍​របស់​ខណ្ឌ​ក្នុង​ឆ្នាំ​នេះ និង​បន្ទាប់ពី​ទទួល​បាន​ការ​ផ្ដល់​ការ​ណែនាំ​ពី​លោក ឃឹម ស៊ុន​សូ​ដា អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​កំបូល អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្ដែង​នា​ពេល​កន្លងមក ឃើញ​ថា​មាន​ការ​ខូចខាត​ខ្លាំង តម្រូវ​ឱ្យ​ជួសជុល​ជា​ប្រញាប់​ ដើម្បី​សម្រួល​ចរាចរណ៍​ធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ។

លោក ជា យឿន ប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្ដាប់ធ្នាប់​សាធារណៈ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា កាលពី​ចុង​ឆ្នាំ ២០២៤ លោក​បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​ចុះ​វាស់​ផ្លូវ​បេតុង​ជង្ហុក​សំបុក​មាន់​ដែល​គ្រោង​នឹង​ជួសជុល និង​លើក​ជា​ផែនការ​ចុះ​ជួសជុល​ជា​បន្តបន្ទាប់។

ជាមួយគ្នា​នោះ អាជ្ញាធរ ក៏​សូម​អធ្យាស្រ័យ និង​យោគយល់​ចំពោះ​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ខណៈ​កំពុង​ជួសជុល និង​សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ពេល​បើកបរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៣ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម