ព័ត៌មានអន្ដរជាតិ
តម្លៃម្រេចវៀតណាម កើនខ្ពស់បំផុតជិត ១ ទសវត្សរ៍
សមាគមម្រេច និងគ្រឿងទេសវៀតណាម បានឱ្យដឹងថា តម្លៃម្រេចរបស់វៀតណាមបានឡើងដល់ប្រហែល ១៦០ ០០០ ដុង (៦,២៦ ដុល្លារ)/គីឡូក្រាម នៅតំបន់ខ្ពង់រាបកណ្តាល និងភាគអាគ្នេយ៍ ទោះពេលនេះជារដូវប្រមូលផលសំខាន់ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

បច្ចុប្បន្ននេះ តម្លៃម្រេចកំពុងប្រែប្រួលចន្លោះពី ១៥៩ ០០០-១៦១,០០០ដុង/គីឡូក្រាម (៦,២២-៦,៣០ ដុល្លារ/គីឡូក្រាម) ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១ ទសវត្សរ៍។
ទន្ទឹមនឹងនេះ តម្លៃផលិតផលម្រេចនាំចេញរបស់វៀតណាម មានតម្លៃចន្លោះពី ៧ ០០០-៧ ២០០ ដុល្លារ/តោន ដោយអាស្រ័យលើប្រភេទម្រេច។
អ្នកជំនាញលើកឡើងថា តម្លៃម្រេចថ្លៃដោយសារតែតម្រូវការម្រេចមានតម្រូវខ្ពស់ជាសកល ប៉ុន្តែផលិតកម្មរំពឹងថានឹងថយចុះនៅឆ្នាំ ២០២៥ នេះ ដោយសារតែការដាំដុះតិចជាងមុននៅវៀតណាម និងបញ្ហាអាកាសធាតុនៅឥណ្ឌា។

ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥ វៀតណាមបាននាំចេញម្រេចចំនួន ២៧ ៤១៦ តោន ដោយកើបចំណូលបានចំនួន ១៨៤,៩ លានដុល្លារ។ ទំហំនៃការនាំចេញបានថយចុះ ១១,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ប៉ុន្តែតម្លៃនៃការនាំចេញវិញ បានកើនឡើងគួរឱ្យកត់សម្គាល់រហូដល់ ៤៨,១ ភាគរយ។
នេះសបញ្ជាក់ឱ្យឃើញថា តម្លៃនៃការនាំចេញម្រេចរបស់វៀតណាមនៅតែបន្តកើនឡើងខ្ពស់ ដោយជំរុញដោយតម្លៃនាំចេញជាមធ្យមដ៏រឹងមាំ គឺ ៦ ៦៤៨ ដុល្លារ/តោន សម្រាប់ម្រេចខ្មៅ និង ៨ ៥០១ ដុល្លារ/តោន សម្រាប់ម្រេចស។
បច្ចុប្បន្ន វៀតណាមរួមចំណែកប្រហែល ៤០ ភាគរយនៃទិន្នផលម្រេចសកលសរុប និងជិត ៥៥ ភាគរយនៃចំណូលនាំចេញម្រេចរបស់ពិភពលោក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


