Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បាន​ជាង ​$២៨ លាន ​ពីការ​នាំចេញ​ម្រេច ​នៅ​រយៈ​ពេល ៩ ខែ

បានផុស

នៅ

​កម្ពុជា​រកចំណូលបានជាង ​២៨ ​លានដុល្លារ ​ពីការនាំចេញម្រេច ​នៅក្នុងរយៈពេល​ ៩ ខែ ​(មករា-កញ្ញា) ​ឆ្នាំ ២០២៥ ​ធ្លាក់ចុះ ១១,៧៨ ភាគរយ ​ធៀបនឹងរយៈពេលដូចគ្នា​នៅឆ្នាំ ២០២៤ ​ដែលមាន​ទំហំ​ទឹក​ប្រាក់ប្រមាណ ​៣១,៣៨ ​លានដុល្លារ។ ​នេះបើយោងតាមរបាយការណ៍​របស់ក្រសួង​ពាណិ​ជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វឌ្ឍនា ​បុគ្គលិក​ចម្ការម្រេច La Plantion បានឱ្យដឹងថា ​ដោយសារតែ​ផលប៉ះពាល់​ពី​អា​កាស​ធាតុ ​មានការធ្លាក់ភ្លៀងច្រើននៅរដូវវស្សា ​ហើយភាពរាំងស្ងួត ​ការកែច្នៃក្នុង​ចម្ការរបស់​លោក ​បាន​ធ្លាក់ចុះពី ៧០ តោន ​មកនៅត្រឹម ២០ តោន ក្នុងឆ្នាំ ២០២៥។​

​លោក ម៉ាក់ នី ​ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) បានឱ្យដឹងថា ​តម្លៃម្រេច​ធម្មតានៅ​កម្ពុជា​​នៅតែមានភាពល្អប្រសើរ​ដល់​ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយ​គីឡូ​ក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន ​ដោយសារមាន​ការ​បញ្ជាទិញ ខណៈ​ស្ដុក​ម្រេច​​នៅ​លើ​ពិភព​លោកប្រឈ​មនឹងការធ្លាក់ចុះ​។

​យោងតាមសមាគម​សហព័ន្ធ​ម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្ម​ម្រេច​នៅ​កម្ពុជា​សម្រេច​បាន​ប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែ​តម្លៃ​ម្រេច​បាន​កើនឡើង​ទ្វេ​ដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

​ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ១,៧​ ម៉ឺនតោន ទៅ ២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និង​ប្រទេស​បន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។

​នៅឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៣៤ លានដុល្លារ ពី​ការ​នាំ​ចេញ​ម្រេច កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម