Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ រកចំណូល​បានជាង ​៩ ​លានដុល្លារ ​ពីការនាំចេញ​ម្រេច​ នៅ​ក្នុងរយៈពេល ​៣ ខែ ​ឆ្នាំនេះ​

បានផុស

នៅ

កម្ពុជា​រកប្រាក់ចំណូល​បានជាង​ ៩ ​លានដុល្លារ ​ពីការនាំចេញម្រេច​ទៅកាន់ទីផ្សារ​អន្តរជាតិ ​នៅក្នុង​រយៈ​ពេល ​៣ ​ខែ (មករា-មីនា) ​២០២៦ ​កើនឡើង​ ៨៥,៧៨% ​ធៀបនឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ ​២០២៥។ នេះបើ​យោង​តាម​របាយការណ៍របស់​ក្រសួងពាណិជ្ជ​កម្ម។ ទីផ្សារម្រេចរបស់កម្ពុជា មានប្រទេសវៀតណាម អាល្លឺម៉ង់ បារាំងជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ​ កញ្ញា ពេជ្រ ចន្ទធឿន បាន​ប្រាប់កម្ពុជាថ្មីថា ​បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន ​អាចលក់បានតម្លៃ ២៦០០០ រៀល ($6.50) ក្នុង​មួយ​គីឡូ​។

​លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ​មានប្រសាសន៍ថា​ ​តម្លៃម្រេច​ធម្មតា​នៅ​កម្ពុជា​​បានកើន​ដល់​ចន្លោះពី ២៥០០០-២៦០០០ រៀល ក្នុងមួយ​គីឡូ​ ពោល​គឺ​មាន​ភាពល្អ​ប្រសើរ​​ដោយ​សារមាន​ការ​បញ្ជាទិញ ខណៈ​ស្ដុក​ម្រេច​​នៅ​លើ​ពិភព​លោក​ប្រឈ​មនឹង​ការ​ធ្លាក់ចុះ​។ ​

​ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេច​បាន​ក្នុងរង្វង់​ ១,៧​ ម៉ឺនតោន​ ទៅ ២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាមាន​ប្រទេសវៀតណាមប្រមាណ​ ៨០ ភាគរយ ​និង​ប្រទេស​បន្ទាប់​បន្សំ​ដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និង​សហគមនអឺរ៉ុប។​

​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ​នៅ​ក្នុងឆ្នាំ ២០២៥ ​កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារ ​ពីការ​នាំចេញ​ម្រេច ​ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤។ ​

​ម្រេចរបស់កម្ពុជា ​មានភាពល្បីល្បាញ ​ដោយសារការដាំដុះធម្មជាតិ ​និង​ដី​មានជីជាតិ​ ម្រេច​កម្ពុជា​ ៨១% ​ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ ​តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម​ គឺខេត្ត​រត​ន​គិរី ១៥% ​ខេត្តមណ្ឌលគិរី ២១% ​និងខេត្តត្បូងឃ្មុំ ៤៥%៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម