សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តភាគីពាក់ព័ន្ធបន្តអភិវឌ្ឍស្តង់ដារស្វាយចន្ទី-ម្រេចបន្ថែមទៀត ឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមសហការ ដើម្បីអភិវឌ្ឍស្តង់ដារស្វាយចន្ទី និងម្រេចបន្ថែមទៀត ដើម្បីឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ដើម្បីជំរុញអនុវិស័យមួយនេះឱ្យកាន់តែមានឧត្តមភាពប្រកួតប្រជែងខ្ពស់។

ក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា លើកទីមួយ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមមូលបទ៖ ”ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប” លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានមានប្រសាសន៍ថា កម្ពុជាមានស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីចំនួន ១ ស្តង់ដារ និងផលិតផលម្រេចចំនួន ៤ ស្តង់ដារ ហើយកំពុងកែសម្រួលស្តង់ដារគ្រាប់ស្វាយចន្ទីឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន។ ជាក់ស្តែង នាពេលថ្មីៗនេះ កម្លាំងផលិត និងកែច្នៃក្នុងស្រុកកំពុងទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លា និងកំពុងមានសន្ទុះ និងចលនការគួរជាទីមោទនៈ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមសហការ ដើម្បីអភិវឌ្ឍស្តង់ដារស្វាយចន្ទី និងម្រេចបន្ថែមទៀត ឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើការដឹកជញ្ជូន កន្លែងស្តុកទុក និងរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលស្វាយចន្ទី និងម្រេចសម្រាប់ទីផ្សារថ្មីៗ។
ទន្ទឹមនេះ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ថាមានសក្តានុពលប្រែក្លាយពីដំណាំប្រពៃណី ទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា «សហភាពអឺរ៉ុបកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូចមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប។

ដោយឡែកអាល្លឺម៉ង់ក៏ជាដៃគូដ៏សំខាន់មួយ ក្នុងការបើកឱកាសថ្មីៗសម្រាប់ឧស្សាហកម្មស្វាយចន្ទី និងម្រេចរបស់កម្ពុជា។
លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងសហភាពអឺរ៉ុប អាល្លឺម៉ង់មានតម្រូវការផលិតផលដែលមានគុណភាពខ្ពស់ និងមានប្រភពច្បាស់លាស់។
កម្លាំងទិញរបស់អ្នកប្រើប្រាស់នៅអាល្លឺម៉ង់ផ្តល់ឱកាសយ៉ាងធំសម្រាប់ការនាំចេញពីកម្ពុជា។ មិនតែប៉ុណ្ណោះ អាឡឺម៉ង ក៏មានបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបផ្នែកផលិតកម្ម និងប្រព័ន្ធវិញ្ញាបនបត្រកម្ម ដែលនឹងជួយលើកកម្ពស់ផលិតផលកម្ពុជា ឱ្យឆាប់ឈានដល់ស្តង់ដារអន្តរជាតិ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកសិករថៃ ទុកពេលឲ្យរដ្ឋាភិបាលរបស់អានុទីន ៧ថ្ងៃ, បើដោះស្រាយបញ្ហាបង្គាមិនចេញ បាតុកម្មនឹងផ្ទុះ


