ព័ត៌មានជាតិ
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
រាប់ចាប់ពីខែធ្នូ ឆ្នាំ២០០៩ រហូតមកដល់ខែមីនា ឆ្នាំ២០២៥ នេះ ឥស្សរជនជាន់ខ្ពស់ចំនួន៥រូប ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ត្រាស់បង្គាប់តម្លើងឋានន្តរសក្ដិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃ កងយោធពលខេមរភូមិន្ទ។

ឥស្សរជនជាន់ខ្ពស់ទាំង៥រូប ដែលត្រូវបានតម្លើងឋានន្តរសក្ដិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មានដូចជា៖
១/ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភាកម្ពុជា និងអតីតប្រធានគណបក្សប្រជាជនកម្ពុជា

សម្ដេច ជា ស៊ីម (ទទួលមរណភាព) ត្រូវបានតម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០០៩ ដោយព្រះមហាក្សត្រ នៃកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
២/ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

សម្ដេច ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា ត្រាស់បង្គាប់តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ នៅក្នុងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩។
៣/ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នៅក្នុងថ្ងៃជាមួយនឹងសម្ដេច ជា ស៊ីម និងសម្ដេច ហេង សំរិន គឺក្នុងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៩ ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ ជូនសម្តេចតេជោ ហ៊ុន សែន។ ព្រះមហាក្សត្រ ទ្រង់យល់ថា សម្តេចតេជោ ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ ដឹកនាំប្រជាជាតិកម្ពុជាតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ការពារ លទ្ធិប្រជាធិបតេយ្យ និង មានកិច្ចសហប្រតិបត្តិ ការអន្តរជាតិល្អ ព្រមទាំង រក្សា និងការពារ បាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី តាមទស្សនវិស័យសង្គមរាស្រ្តនិយម ដឹកនាំកសាង និងគោរព ព្រះពុទ្ធសាសនា និងសាសនាផ្សេងៗ ឱ្យមានការរីកចំរើន ព្រមទាំងមានស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្គ ការពារយុត្តិធម៌ ដើម្បីនិរន្តភាព រាជានិយម នៃ ព្រះរាជាណាចក្រកម្ពុជា។
៤/ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តម្លើងតម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ ដល់សម្ដេច ទៀ បាញ់ ដែលបច្ចុប្បន្នជាសមាជិកក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៅក្នុងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
៥/ សម្ដេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច

ក្នុងថ្ងៃជាមួយនឹងសម្ដេច ទៀ បាញ់ ដែរ, សម្ដេច ម៉ែន សំអន គឺជាស្ត្រីដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


