កីឡា
អតីតអ្នកហែលទឹក Kirsty ក្លាយជាស្ត្រីទី១កាន់តំណែងប្រធានស្ថាប័នកីឡាកំពូលលើលោក
លោកស្រី Kirsty Leigh Coventry Seward ជនជាតិហ្ស៊ីមបាវ៉េ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ថ្មី កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

លោកស្រីចូលកាន់តំណែងជំនួសលោក Thomas Bach ដែលបានកាន់តំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិតាំងពីឆ្នាំ២០១៣។ អតីតប្រធានជនជាតិអាល្លឺម៉ង់រូបនេះត្រូវបានផ្តល់តួនាទីជាប្រធានកិត្តិយសនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

លោកស្រី Kirsty Coventry បានក្លាយជាស្ត្រីដំបូងគេបង្អស់ក្នុងការកាន់តំណែងជាប្រធានស្ថាប័នកីឡាកំពូលនៅលើពិភពលោក បន្ទាប់ពីស្ថាប័ននេះមានប្រធានចំនួន៩នាក់កន្លងមកសុទ្ធតែបុរសតាំងពីឆ្នាំ១៨៣៥។ លោកស្រីនឹងចូលកាន់តំណែងផ្លូវការជំនួសលោក Thomas Bach នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

លោកស្រី Kirsty ដែលមានអាយុ៤១ឆ្នាំ ជាកីឡាការិនីហែលទឹកជម្រើសជាតិហ្ស៊ីមបាវ៉េដ៏ឆ្នើមគិតចាប់តាំងពីឆ្នាំ២០០០ រហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០១៦។ ក្នុងអាជីពហែលទឹករយៈពេល១៦ឆ្នាំ លោកស្រីទទួលបានមេដាយមាសចំនួន២០គ្រឿងពីការប្រកួតកីឡាអូឡាំពិក កីឡាទ្វីបអាហ្វ្រិក និងជើងឯកហែលទឹកពិភពលោក ព្រមទាំងមេដាយប្រាក់ និងសំរិទ្ធជាច្រើនទៀត។

ក្រោយមក លោក Kirsty បានចូលក្រឡូកក្នុងវិស័យនយោបាយ ហើយនៅឆ្នាំ២០១៩ លោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងកម្សាន្ត ក្រោមអាណត្តិប្រធានាធិបតី Emmerson Mnangawa។
លោកស្រីបានរៀបការជាមួយលោក Tyrone Seward និងមានកូន២នាក់សម្រាប់ជាចំណងដៃអាពាហ៍ពិពាហ៍៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


