កីឡា
ការទទួលយកអត្តពលិករុស្ស៊ី ប្រកួតអូឡាំពិក២០២៤”តុល្យភាពដ៏ឈឺចាប់តែយុត្តិធម៌”
អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Juan Antonio Samaranch បានពណ៌នាការបើកទ្វារទទួលយកការចូលរួមកីឡាអូឡាំពិក ឆ្នាំ២០២៤ របស់អត្តពលិករុស្ស៊ី និងបេឡារុស្សគឺជាគោលការណ៍ «តុល្យភាពដ៏ឈឺចាប់ ប៉ុន្តែយុត្តិធម៌» ពេលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត។

លោក Samaranch បានប្រាប់ EFE នៅគណៈកម្មាធិការអូឡាំពិកអេស្ប៉ាញថា ៖«ខ្ញុំគិតថាយើងបានរកឃើញតុល្យភាពដ៏ឈឺចាប់ ប៉ុន្តែយុត្តិធម៌សម្រាប់ស្ថានភាពរបស់អត្តពលិករុស្ស៊ី និងបេឡារុស្ស»។
សមាជិក IOC បាននិយាយថា ៖«យើងបានគ្រប់គ្រងនៅក្នុងពិភពលោកដែលមានបន្ទាត់រាងប៉ូល ដើម្បីគោរពធម្មនុញ្ញអូឡាំពិករបស់យើង ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថាយើងរស់នៅក្នុងពិភពពិត និងស្មុគស្មាញបំផុត»។
អត្តពលិករុស្សី និងបេឡារុស្ស ដែលប្រកួតដោយគ្មាននិមិត្តសញ្ញាជាតិរបស់ពួកគេ និងដរាបណាពួកគេមិនបានការពារសង្រ្គាមកំពុងដំណើរការ ឬមានទំនាក់ទំនងជាមួយនឹងយោធា នឹងត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងសម្រាប់តែវិញ្ញាសាឯកត្តជនប៉ុណ្ណោះ ខណៈអត្តពលិកមកពីរុស្ស៊ី និងអ៊ុយក្រែនបានប្រតិកម្មអវិជ្ជមានចំពោះទង្វើនេះ។

លោក Samaranch បាននិយាយអំពីជម្លោះរបស់ពិភពលោកថា ៖«ការប្រកួតកីឡាអូឡាំពិកមានការលើកឡើងដើម្បីបង្ហាញថាមានវិធីមួយផ្សេងទៀត។ វាមិនសំខាន់ថា វាខុសគ្នាយ៉ាងណានោះទេ ព្រោះការបង្រួបបង្រួមគឺសំខាន់ជាង។ អ្នកអាចប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ រួចរស់នៅជាមួយគ្នានៅក្នុងភូមិអូឡាំពិកជាបងប្អូននឹងគ្នាដោយការគោរព»។
លោក Samaranch បាននិយាយថា IOC មានសុទិដ្ឋិនិយម និងរំភើបយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍អូឡំាពិកប៉ារីស ប៉ុន្តែដោយស្មារតីទទួលខុសត្រូវ ព្រោះវាជាកិច្ចការដ៏ធំមួយដែល IOC កំពុងព្យាយាមសម្រេច។
លោកបាននិយាយថា ៖«អ្វីគ្រប់យ៉ាងហាក់ដូចជាបង្ហាញថា ទីក្រុងប៉ារីសគឺលើសពីរួចរាល់។ ក្រុមមកពីជុំវិញពិភពលោកកំពុងទន្ទឹងរង់ចាំវា»។
អនុប្រធាន IOC បាននិយាយថា IOC ដឹង “គ្រប់គ្រាន់ហើយ គ្មានអ្វីសោះ” ពាក់ព័ន្ធនឹងការព្រួយបារម្ភអំពីសន្តិសុខក្នុងរយៈពេល២ សប្តាហ៍នៃដំណើរការប្រកួត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


