Connect with us

កីឡា

ប្រមុខ IOC និយាយ​ថា កីឡាផ្តល់ក្តីសង្ឃឹមសន្តិភាពដល់អ៊ីស្រាអែល និងប៉ាឡេស្ទីន

បានផុស

នៅ

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បាននិយាយកាលពីថ្ងៃអង្គារ៍ជុំវិញ​សន្តិភាពរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនអាចធ្វើទៅបាន ពីព្រោះពួកគេបានរស់នៅក្នុងកីឡា “រួមរស់ជាមួយគ្នាអស់ជាច្រើនទសវត្សរ៍”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bach បាននិយាយថា ការទទួលស្គាល់របស់ IOC ពីគណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន ក្នុងឆ្នាំ១៩៩៣ គឺជាភស្តុតាងបញ្ជាក់​ថា “ដំណោះស្រាយរដ្ឋពីរ” គឺអាចធ្វើទៅបាន ខណៈបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ បានឈាន​ដល់ថ្ងៃទី៥ នៅថ្ងៃអង្គារ៍ បន្ទាប់ពីសង្គ្រាម​​បាន​ដំណើរ​ការ​៧​សប្តាហ៍នៅហ្គាហ្សា។

លោក Bach បាននិយាយក្នុង​កិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស​ថា​ ៖«ទាក់ទង​​ អ៉ីស្រាអែល​-ប៉ាឡេស្ទីន យើងមានអត្ថប្រយោជន៍មួយក្នុងការដោះស្រាយស្ថានភាពនេះ ពីព្រោះយើងមាននៅក្នុងចលនាអូឡាំពិក។ អ្វីដែលអ្នកចង់ហៅនៅក្នុងពិភពនយោបាយថា ដំណោះស្រាយរដ្ឋទាំងពីរ»។

គណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាឆ្នាំ១៩៩៦ នៅទីក្រុងអាត្លង់តា បន្ទាប់ពីកិច្ចព្រមព្រៀង​បានចុះហត្ថលេខាកាលពី​៣ឆ្នាំមុនរវាងអ៉ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន។

លោក Bach បានបន្ថែមថា ៖«ស្ថានភាពនេះទុកឱ្យយើងមានឱកាសនិយាយជាមួយសហគមន៍ទាំងពីរ» ដោយគូសបញ្ជាក់ថា ស្ថាប័នអូឡាំពិកមាន «ទំនាក់ទំនងផ្ទាល់» ជាមួយគណៈកម្មាធិការអូឡាំពិក​ជាតិទាំងពីរ។

ការអត្ថាធិប្បាយរបស់លោក Bach បានកើតឡើងនៅពេល​បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឡើងរយៈពេល​៥​ថ្ងៃ បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានពង្រីកដើម្បីអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលបន្ថែមទៀត និងអ្នកទោសប៉ាឡេស្ទីន៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម