កីឡា
មុនបានហាត់ប្រដាល់ ធន់ វណ្ណា ធ្លាប់ឈរសុំលោក ធន់ សុភា តាំងពីព្រឹកដល់ល្ងាច
កីឡាករដើមកំណើតពីខេត្តក្រចេះ ធន់ វណ្ណា រម្លឹកអនុស្សាវរីយ៍ថឬលធ្លាប់អង្វរសុំលោកគ្រូ ធន់ សុភា ចូលហ្វឹកហាត់ប្រដាល់ដំបូងគឺឈរសុំដដែលៗពេញមួយថ្ងៃទម្រាំគ្រូព្រមទទួលរហូតមានឈ្មោះលើវិស័យគុនខ្មែរដល់សព្វថ្ងៃ។

កីឡាករ ធន់ វណ្ណា
ធន់ វណ្ណា បានឲ្យដឹងថា ខ្លួនមានចិត្តស្រឡាញ់វិស័យប្រដាល់គុនខ្មែរនេះតាំងតែវ័យក្មេងមកម្ល៉េះ និងអាចចេញពីផ្ទះដោយខ្លួនឯងហើយក៏សម្រេចចិត្តចេញពីស្រុកកំណើតឡើងមកភ្នំពេញដើម្បីសម្រេចក្ដីស្រមៃ។

កីឡាករ ធន់ វណ្ណា (ខោបៃតង)
យុវជនមកពីខេត្តក្រចេះរូបនេះបន្ថែមទៀតថា ស្រឡាញ់ចូលចិត្តក្លឹបលោកគ្រូ ធន់ សុភា តាំងពីដំបូងមកម្ល៉េះទើបសម្រេចឡើងមកសុំហាត់ផ្ទាល់ដោយខ្លួនឯងតែម្ដង។ ឡើងមកភ្នំពេញដំបូងតែម្នាក់ឯងតែលតោលរកក្លឹបលោក ធន់ សុភា និងឈរសុំតាំងពីព្រឹករហូតដល់ល្ងាចទម្រាំគ្រូរបស់ខ្លួនព្រមទទួលយក។ ដោយសាររូបគេមកតែម្នាក់ផង និងមិនដឹងប្រវត្តិ ឬមកពីណាឲ្យប្រាកដផង និងសំលៀកបំពាក់មិនសមរម្យទៀតទើបលោក ធន់ សុភា ពិបាកយកដោយខ្លាចជាមនុស្សមិនល្អអ្វីជាដើម។

កីឡាករ ធន់ វណ្ណា
វណ្ណា ប្រាប់ថា ខ្លួនចូលហាត់ដំបូងលំបាកខ្លាំងដោយសារមិនស្គាល់គេ និងឈឺខ្លួន ព្រោះមិនធ្លាប់ពីមុនមក ប៉ុន្តែចិត្តស្រឡាញ់ និងការខំប្រឹងតស៊ូជំរុញឲ្យខ្លួនពុះពាររហូតមានកេរ្តិ៍ឈ្មោះលើវិថីគុនខ្មែររួមទាំងមានជីវភាពសមរម្យក្នុងសង្គម។
ធន់ វណ្ណា ចូលហាត់ប្រដាល់ដំបូងនៅឆ្នាំ២០២០ ជាមួយលោក ធន់ សុភា នៃសមាគមប្រដាល់ក្រសួងការពារជាតិ។ កូនសិស្សលោក ធន់ សុភា រូបនេះក៏ជាជើងខ្លាំងម្នាក់ក្នុងលំដាប់ទម្ងន់ ៦០គីឡូក្រាមនៅកម្ពុជាផងដែរ៕
អត្ថបទ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


