ព័ត៌មានអន្ដរជាតិ
ក្នុងបរិបទពន្ធ ប្រាក់ហ្វ្រង់ស្វីស និងយ៉េនជប៉ុន កើនឡើង ខណៈដុល្លារធ្លាក់ចុះ
វិនិយោគិនបានបង្កើនការវិនិយោគលើប្រាក់ហ្រ្វង់របស់ស្វីស និងយ៉េនរបស់ជប៉ុន ដែលជាធ្វើឱ្យតម្លៃរូបិយប័ណ្ណទាំង២កើនឡើង ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ ជុំវិញគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

នាព្រឹកថ្ងៃចន្ទនេះ ប្រាក់ដុល្លារត្រូវបានជួញដូរនៅតម្លៃ ១ ដុល្លារ = ១៤៤,៩៥ យ៉េន ដោយធ្លាក់ចុះ ១,៣ ភាគរយ ដែលជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦ ខែ និងជាការបន្តការធ្លាក់ចុះជិត ២ ភាគរយ កាលពីសប្ដាហ៍មុន។
ចំណែកឯប្រាក់ហ្វ្រង់ស្វីសឯណោះវិញ បានកើនឡើងច្រើនជាង ១ ភាគរយ ដល់ ០,៨៥០៩៥ ហ្វ្រង់/ដុល្លារ ខណៈវាបានកើនឡើង ២,៣ ភាគរយ ធៀបនឹងប្រាក់ដុល្លារ កាលពីសប្ដាហ៍មុន។
រូបិយប័ណ្ណសុវត្ថិភាពទាំង ២ បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីវិធានការពន្ធចុងក្រោយរបស់លោក ត្រាំ ។ ដូចគ្នានេះដែរ ទ្រព្យសម្បត្តិដូចជាមូលបត្របំណុលរដ្ឋាភិបាល និងមាស បានកើនឡើង ចំពេលដែលវិនិយោគិនបង្កើនការវិនិយោគលើជម្រើសទាំងនេះ ក្នុងក្ដីបារម្ភពីហានិភ័យផ្សេងៗ។

ប្រាក់អឺរ៉ូអឺរ៉ុបឯណោះវិញ បានកើនឡើង ០,២៦ ភាគរយ ធៀបនឹងប្រាក់ដុល្លារ ដោយជួញដូរនៅតម្លៃ ១ អឺរ៉ូ = ១, ០៩៩៤ ដុល្លារ នៅទីផ្សារអាស៊ី។
លោក Rodrigo Catril អ្នកយុទ្ធសាស្រ្ត FX ជាន់ខ្ពស់នៅធនាគារជាតិអូស្រ្តាលី បាននិយាយថា៖ «ដោយសារសហរដ្ឋអាមេរិកស្ថិតនៅចំណុចកណ្តាលនៃសង្រ្គាមពាណិជ្ជកម្ម នោះប្រាក់ដុល្លារបានទទួលរងនូវលំហូរចេញ» ដោយអ្នកវិនិយោគ «សម្លឹងធ្វើពិពិធកម្មឆ្ងាយពីទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


