សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ។

កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ ម្សិលមិញនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនចំនួន ០៦ នាក់ រួមមាន ៖ ទី០១.ឈ្មោះ បាន ភ័ត្ដ្រា ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី ០២ ខណ្ឌពោធិ៍សែនជ័យ។ ទី០២.ឈ្មោះ គ យ៉ ជ ភេទប្រុស ជាសិស្ស ស្នាក់នៅខណ្ឌសែនសុខ។ ទី០៣. ឈ្មោះ ព ម៉ ហ៊ ភេទប្រុស ជាសិស្ស ស្នាក់នៅផ្ទះលេខ ៤៣D ភូមិបុរីសន្តិភាព ០២ សង្កាត់ចោមចៅ ០២ ខណ្ឌពោធិ៍សែនជ័យ។ ទី០៤.ឈ្មោះ ឈ ដ រ ញ៉ ភេទប្រុស ជាសិស្ស ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី ០២ ខណ្ឌពោធិ៍សែនជ័យ។ ទី០៥.ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរកម្មករ ស្នាក់នៅសង្កាត់កាកាបទី ០២ ខណ្ឌពោធិ៍សែនជ័យ និងទី០៦.ឈ្មោះ តាំង ភក្ដី ភេទប្រុស មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកវត្ថុតាងដកហូតរួមមាន ៖ ទូរស័ព្ទចំនួន ០៧ គ្រឿង , ម៉ូតូចំនួន ០៣ គ្រឿង (ម៉ាក Honda Dream ពណ៌ខ្មៅ , ម៉ាក Honda Wave ពណ៌ខ្មៅ , ម៉ាក Honda Scoopy ពណ៌ក្រហម) និងឯកសណ្ឋានមន្ត្រីនគរបាលជាតិ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង នគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុភា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


