ជីវិតកម្សាន្ដ
ចេន ៖ កុំបណ្តោយឱ្យអ្នកសិល្បៈមានគុណភាពឯកាហើយយកចិត្តទុកដាក់តែអ្នកសិល្បៈដែលគ្មានគុណភាព
តារាចម្រៀង Original Song លោក ចេន បានបង្ហោះខ្លឹមសារមួយពាក់ព័ន្ធនឹងអ្នកសិល្ប:ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ចំពោះខ្លឹមសារលើកឡើងរបស់លោកដោយតារារូបនេះ ស្នើថា បណ្តោយឱ្យអ្នកសិល្ប:មានគុណភាពឯកាទៅយកចិត្តទុកដាក់សិល្បៈដែលគ្មានគុណភាព។

ជាការពិត លោក ចេន (Chen) គឺជាតារាចម្រៀង Original Song ដែលមានប្រជាប្រិយគួរសមនៅក្នុងប្រទេសកម្ពុជា ខណ:ទីផ្សារគាំទ្រនៅតែរក្សាបានច្រើនពីសំណាក់មិត្តៗយុវវ័យគ្រប់ស្រទាប់។ ម្យ៉ាងទៀត តារាប្រុសរូបនេះ តែងបញ្ចេញស្នាដៃបទថ្មីៗដើម្បីតម្រូវតាមទីផ្សារសិល្ប:ផងដែរ។
ដោយឡែកងាកមកចាប់អារម្មណ៍សំណេររបស់តារា ចម្រៀងប្រុសលោក ចេន បានរៀបរាប់ថា លោកមិនដែលនិយាយទេ នេះលើកទី១ សូមកុំបណ្តោយឱ្យអ្នកសិល្បៈមានគុណភាពឯកា ហើយទៅយកចិត្តទុកដាក់សិល្បៈដែលគ្មានគុណភាពរឡែរឡរអឿឆ្មើង មកលឿនទៅលឿន គ្មានភាពជា professional ។
ទោះបីមានការបញ្ចេញខ្លឹមសារហាក់អន់ចិត្តបែបនេះក្តី ប៉ុន្តែគេពុំដឹងទេថាតារាចម្រៀង ចេន ហាក់អន់ចិត្តឬមានរឿងកើតទុកមិនសុខចិត្ត ទៅលើសិល្បកររូបណានោះទេ ខណ:ដែលមានអ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិវែកញែកស្ទើរគ្រប់គ្នា៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


