Connect with us

ជីវិតកម្សាន្ដ

ចេន តបវិញយ៉ាងចាក់ដោត ក្រោយបុគ្គលម្នាក់រិះគន់រឿងសាក់លើដងខ្លួន

បានផុស

នៅ

តារា​ចម្រៀង ចេន សមាជិក Nevrmind BAND ថ្មីៗ​នេះ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់ រិះគន់​ដោយ​មិន​សំចៃ​មាត់​ទៅ​លើ​ស្នាម​សាក់​ច្រើន​កន្លែង​នៅ​លើ​ដងខ្លួន​របស់​លោក។ ទង្វើ​នេះ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការ​រើសអើង​គ្មាន​សីលធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​ការ​រិះគន់​របស់​បុគ្គល​រូប​នោះ តារា​ចម្រៀង Original Song លោក ចេន ហាក់​មិន​មាន​ប្រតិកម្ម​ខ្លាំង ឬ ខឹងសម្បា​រលើ​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះ Naro Sad ទេ ដោយ​លោក​លើក​ឡើង​ថា «ជាតិ​នេះ ខ្ញុំ​ប្រាកដ​ជា​មាន​វិប្បដិសារី​ពេញ​មួយ​ជីវិត ព្រោះ​គាត់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ពិសា​បាយ​ជាមួយ​គាត់​ទេ»។

ផ្អែក​តាម​ខ្លឹមសារ​រិះគន់​នៅ​លើ​គណនី Naro Sad បាន​និយាយ​ថា «អត់​ហ៊ាន​ស៊ី​បាយ​ជាមួយ​ទេ សាក់​ច្រើន​ជាង ខ្ពើម​ណាស់»។ ភ្លាមៗ នេះ​ដែរ ក៏​មាន​ការ​ឆ្លើយតប​ពី​ទំព័រ​ហ្វេស​ប៊ុក Nevrmind BAND ដែរ​ថា «បាទ​បង តើ​ធ្វើ​យ៉ាងណា​ទើប​មាន​ឱកាស​ពិសា​បាយ​ជាមួយ​បង​អ្នក​ខ្ពង់ខ្ពស់​ទៅ»។

គួរ​ជម្រាប​ថា លោក ចេន (Chen) គឺជា​តារា​ចម្រៀង Original Song ដែល​មាន​ប្រជាប្រិយ​បូករួម​ជាមួយ​នឹង​ទឹកដម​សំឡេង​ផ្អែម ហើយ​មាន​រូប​សម្រស់​ស្រស់​សង្ហា ល្បី​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ខណៈ​ទីផ្សារ​គាំទ្រ​នៅតែ​រក្សា​បាន​ច្រើន​ពី​សំណាក់​មិត្តៗ​យុវវ័យ​គ្រប់​ស្រទាប់។ ម្យ៉ាង​ទៀត​តារា​ប្រុស​រូប​នេះ តែង​បញ្ចេញ​ស្នាដៃ​បទ​ថ្មីៗ ដើម្បី​តម្រូវ​តាម​ទីផ្សារ​សិល្បៈ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម