Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះថ្នាំ​ញៀន «Labubu» ក្រោយ​មនុស្ស​ស្លាប់​២​នាក់

បានផុស

នៅ

មន្ត្រីសុខាភិបាលថៃ បានចេញការព្រមានជាបន្ទាន់មួយ ទាក់ទងនឹងការលេចឡើងនៃ​គ្រឿងញៀន​​ដ៏គ្រោះថ្នាក់​​ម៉្យាង​​ដែលគេ​ឲ្យ​ឈ្មោះ​ថា «Labubu» ក្នុងអំឡុងពេល​ប្រទេស​អាស៊ាន​មួយ​នេះ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់​ The Thaiger កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មេសា​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថ្នាំពុល Ramathibodi បានរាយការណ៍ថា ថ្នាំនេះបានបណ្តាល​ឲ្យ​មានអ្នកស្លាប់ចំនួន ២​នាក់រួចមកហើយ ហើយបានធ្វើ​ឲ្យ​មនុស្សម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សារធាតុ​ញៀន​ ឬ​ថ្នាំ​សប្បាយ​ដែលហៅថា «Labubu» ត្រូវបានកែច្នៃ​ឲ្យ​មាន​ពណ៌បៃតង និងពណ៌ខៀវ ដែលមាន​ប្រវែង​ប្រហែល ១៣​មិល្លីម៉ែត្រ និងទទឹង ៦​មិល្លីម៉ែត្រ។ ការ​រចនា​​ឲ្យ​ដូច​រូប​តុក្កតា «Labubu» នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ការ​ប៉ុនប៉ង​ដោយ​ចេតនា ​ដើម្បី​ទាក់ទាញ​មនុស្ស​វ័យ​ក្មេង​​ឲ្យ​ប្រើប្រាស់​កាន់​តែ​ច្រើន។

អាជ្ញាធរ​​ថៃ​បាន​តាម​ដាន​ការ​ចែកចាយ​ថ្នាំ​ញៀន​​ទាំងនេះនៅ​​​ក្នុង​ខេត្ត​មួយ​ចំនួន ​រួម​មាន ​ឈៀងរ៉ៃ អយុធ្យា និង​ភូកេត។ ការ​រក​ឃើញ​ដំបូងនេះ ធ្វើ​ឡើងអំឡុងពេលប៉ូលិសឆ្មក់ចូលហាងខារ៉ាអូខេមួយកន្លែងក្នុងសង្កាត់ Muang នៃខេត្តឈៀងរ៉ៃ ជាទីកន្លែង​ដែលថ្នាំ​ញៀន​ជាច្រើនប្រភេទដែលមានរាងដូចតួអង្គ​តុក្កតា Labubu ត្រូវបានរឹបអូស។

ជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនេះ អគ្គស្នងការរងនគរបាលជាតិ លោក Kittiratt Phanphet បាន​បញ្ជា​ឲ្យ​ស៊ើប​រក​ប្រភព​នៃ​​គ្រឿងញៀននេះ និង​បើកការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​ទៅលើបណ្តាញ​ក្រុម​គ្រឿងញៀនខុសច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​​ការផលិត និងចែកចាយ​ប្រភេទ​ថ្នាំញៀន​ Labubu។

អាជ្ញាធរ​សុខាភិបាល​អំពាវនាវ​ដល់​សាធារណជន​​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រាយការណ៍​ពី​សារធាតុ​គួរ​​ឲ្យ​​សង្ស័យ​មក​ប៉ូលិស។ ឪពុកម្តាយត្រូវបានណែនាំជាពិសេស​ឲ្យ​អប់រំកូនរបស់ពួកគេ អំពីគ្រោះថ្នាក់នៃការទទួលយកវត្ថុដែលមិនធ្លាប់ស្គាល់ ជាពិសេសរបស់ដែលស្រដៀងនឹងស្ករគ្រាប់ ឬរបស់ក្មេងលេង ដើម្បីការពារការទទួលទានសារធាតុគ្រោះថ្នាក់ដោយចៃដន្យ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ពលរដ្ឋអបអរសាទរចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលខេត្តក្រចេះទទួលបាន

សេដ្ឋកិច្ច២៦ នាទីutes មុន

ក្រុម​ហ៊ុនគ្រឿង​បង្គំផ្នែកនៃរថយន្ត Mercedes អាច​នឹង​បើករោង​ចក្រ​នៅ​កម្ពុជា

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៥២ នាទីutes មុន

នាយករដ្ឋមន្ត្រី៖ មិនថា​ពលរដ្ឋ​ខ្មែរ​នៅ​ទីណា​ទេយើង​ត្រូវ​បម្រើឱ្យ​អស់​លទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម