ព័ត៌មានជាតិ
មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន
នៅរសៀលថ្ងៃទី១៩ ខែមេសានេះ នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឹនពហុសាសន៍ មូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ នាវារបស់ជប៉ុននេះ នឹងស្ថិតនៅក្នុងប្រទេសកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

នាវារបស់ជប៉ុននេះ គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមូលដ្ឋាននេះ ត្រូវបានធ្វើទំនើបកម្ម និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥នេះ។
ចំពោះលក្ខណៈបច្ចេកទេសនាវាទី ១ មាន ឈ្មោះ JS BUNGO (MST-464) មានបណ្តោយ ១៤១ ម៉ែត្រទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ ទម្ងន់ផ្ទុក ៥៧០០ តោន ផ្ទុកនាវិកចំនួន ១៣៥ នាក់ ដែលមានមេបញ្ជាការនាវាលោក វរនាវីទោ TANAKA KOUJI ។

ចំពោះនាវាទី២ ឈ្មោះ JS ETAJIMA (MSO-306) ដែលមានបណ្តោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រជម្រៅទឹក ២,៧ ម៉ែត្រ ទម្ងន់ផ្ទុក ៦៩០ តោន មាននាវិកចំនួន ៥៣ នាក់ ដែលមានមេបញ្ជាការនាវាលោក វរនាវីត្រី ODA TAKAYUKI ។

ការចូលចតលើកនេះ ដឹកនាំប្រតិភូដោយលោក វរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ ៣៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា