ព័ត៌មានអន្ដរជាតិ
អាមេរិកឆេះព្រៃទៀតហើយ! ភ្លើងឆេះព្រៃបំផ្លាញផ្ទៃដីរាប់ពាន់ហិកតាក្នុងរដ្ឋ New Jersey
ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅកំពុងឆាបឆេះមួយផ្នែកនៃតំបន់ព្រៃស្រល់ Pine Barrens រដ្ឋ New Jersey ហើយអាចបន្តឆេះជាច្រើនថ្ងៃតទៅមុខទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៤ខែមេសានេះ។

ភ្លើងឆេះព្រៃនេះកំពុងឆេះយ៉ាងលឿននៅ Pine Barrens ក្នុងរដ្ឋ New Jersey បណ្ដាលឲ្យផ្ទះជាង ១៣០០ខ្នងរងការគំរាមកំហែង ហើយអ្នកស្រុកប្រហែល៥០០០នាក់ ស្ថិតនៅក្រោមការបញ្ជាជម្លៀសដោយស្ម័គ្រចិត្ត ឬជាចាំបាច់ ប៉ុន្តែបទបញ្ជាជម្លៀសទាំងអស់ត្រូវបានដកចេញគិតត្រឹមព្រឹកថ្ងៃពុធ។
ភ្លើងនេះត្រូវបានភ្នាក់ងារពន្លត់អគ្គិភ័យហៅថា Jones Road Wildfire បានលេបត្របាក់ផ្ទៃដីប្រហែល៥៤៦៣ ហិកតា។ ទោះយ៉ាងណា ភ្លើងឆេះព្រៃនេះ មិនបង្កឲ្យមានអ្នករងរបួសឬស្លាប់នោះទេ ហើយគិតត្រឹមសៀលថ្ងៃពុធនេះ ភ្លើងប្រហែល ៥០% ត្រូវបានពន្លត់។

លោក Shawn LaTourette ប្រធាននាយកដ្ឋានការពារបរិស្ថានរដ្ឋ New Jersey ដែលគ្រប់គ្រងភ្នាក់ងារគ្រប់គ្រង់ភ្លើងឆេះព្រៃរបស់រដ្ឋបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការខូចខាតត្រូវបានគេរំពឹងថានឹងកើនឡើង ប៉ុន្តែនៅក្នុងតំបន់ព្រៃឈើដែលគ្មានមនុស្សរស់នៅ។ ភ្លើងនេះទំនងក្លាយជាភ្លើងឆេះដ៏ធំបំផុតរបស់រដ្ឋ New Jersey ក្នុងរយៈពេល២០ឆ្នាំមិនធ្លាប់មាន។
គួរបញ្ជាក់ថាចាប់តាំងពីខែតុលាឆ្នាំមុន រដូវកាលនេះគឺសកម្មសម្រាប់ភ្លើងឆេះព្រៃ។ កាលពីឆ្នាំមុន មានភ្លើងឆេះព្រៃចំនួន ៣១០ បានដុតបំផ្លាញផ្ទៃដី១២៧ ហិកតា នៅទូទាំងរដ្ឋ New Jersey។ ចំណែកនៅឆ្នាំនេះរហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃចំនួន ៦៦២ បានដុតបំផ្លាញផ្ទៃដី ៦៧០៦ ហិកតា នៅទូទាំងរដ្ឋ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


