ព័ត៌មានអន្ដរជាតិ
Hegseth៖ អាមេរិក មិនចោលអាស៊ីប៉ាស៊ីហ្វិក ដាច់ខាត ទោះកំពុងជាប់ផុង ក្នុងសង្គ្រាមអ៊ីរ៉ង់ ក៏ដោយ
ទោះទីក្រុងវ៉ាស៊ីនតោន ជាប់ផុងយ៉ាងជ្រៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ ក៏ខ្លួនបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា អាមេរិក មិនចោលអាស៊ីប៉ាស៊ីហ្វិកឡើយ។

ថ្លែងក្នុងវេទិកា Shangri-La នៅប្រទេសសិង្ហបុរី នាថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក Pete Hegseth បានបញ្ជាក់ច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន មិនបោះបង់ចោលតំបន់អាស៊ីប៉ាស៊ីហ្វិកដាច់ខាត ទោះខ្លួន កំពុងលង់ជ្រៅ ក្នុងជម្លោះជាមួយប្រទេសអ៊ីរ៉ង់យ៉ាងណា ក៏ដោយ។ អាមេរិក អាចធ្វើកិច្ចការពីរ ក្នុងពេលតែមួយបាន។
តាមការផ្សាយរបស់ BBC, លោកអះអាងថា អាមេរិកកំពុងធ្វើការងារ ដោយស្ងប់ស្ងាត់ ប៉ុន្តែរឹងមាំបំផុត ជាមួយបណ្តាសម្ព័ន្ធមិត្ត តាមរយៈ វិធីសាស្ត្រដ៏មានសារៈសំខាន់ និងម៉ត់ចត់ ចំពោះតំបន់ប៉ាស៊ីហ្វិក។

ទំនាក់ទំនងរវាង សហរដ្ឋអាមេរិកនិងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាអ័ក្សនយោបាយ សេដ្ឋកិច្ច និងសន្តិសុខដ៏មានឥទ្ធិពលបំផុតមួយ។
នៅក្រោមរដ្ឋបាលជាបន្តបន្ទាប់ អាមេរិក បានពង្រីកវិសាលភាព ជាមួយយុទ្ធសាស្ត្រ រក្សាតំបន់មួយដែលមានសេរីភាព និងបើកចំហ, ធានាការគោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការរុករកតាមដែនសមុទ្រ ជាពិសេសនៅសមុទ្រចិនខាងត្បូង។
អាមេរិក ក៏ពង្រឹងសម្ព័ន្ធភាពប្រពៃណី និងបង្កើតយន្តការថ្មីៗ ផងដែរ ដូចជា៖ អាមេរិកមានកិច្ចព្រមព្រៀងការពារជាតិរឹងមាំជាមួយ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងហ្វីលីពីន។ មានក្រុម Quad ជាមួយ ជប៉ុន អូស្ត្រាលី និងឥណ្ឌា និងមានកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ជាមួយ អូស្ត្រាលី និងអង់គ្លេស ដើម្បីផ្តល់បច្ចេកវិទ្យានាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី។
លើសពីនេះ អាស៊ីប៉ាស៊ីហ្វិក គឺជាទីផ្សារដ៏ធំ និងជាខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏សំខាន់សម្រាប់អាមេរិក ដោយមាន IPEF (Indo-Pacific Economic Framework) ដែលជាក្របខណ្ឌសេដ្ឋកិច្ច បង្កើតឡើងក្នុងឆ្នាំ២០២២ ដើម្បីពង្រឹងពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត និងការប្រឆាំងអំពើពុករលួយជាមួយបណ្តាប្រទេសក្នុងតំបន់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


