ព័ត៌មានជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ចាត់ទុកសម្ដេច ហ៊ុន សែន ជាបុរសរដ្ឋតំបន់អាស៊ីអាគ្នេយ៍
ប្រធានាធិបតីឥណ្ឌូណេស៊ី ចាត់ទុកសម្តេចតេជោ ហ៊ុន សែន ថា ជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការលើកឡើងរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ីដូច្នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលទស្សនកិច្ចការងាររបស់សម្តេចតេជោ នាទីក្រុងហ្សាកាតា។

ជាមិត្តចាស់ ដែលបានស្គាល់គ្នាជាង៣០ឆ្នាំមកហើយនោះ ប្រធានាឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្តែងនូវការស្វាគមន៍ចំពោះសម្តេចតេជោ ហើយលោក លើកឡើងថា នេះជាកិត្តិយដែលបានទទួលវត្តមានរបស់សម្តេចតេជោ នៅឥណ្ឌូណេស៊ី បន្ទាប់ពីលោក បានជួបសម្តេច នៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២៤ មុនលោក ស្បថចូលកាន់ដំណែងជាប្រធានាធិបតី។

ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅពេលនេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះការធ្វើបាថកថាពិសេសពីសំណាក់សម្ដេចតេជោ ក្រោមប្រធានបទ «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ដែលមានការចូលរួមដោយអគ្គលេខាធិការអាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន អង្គទូតប្រចាំនៅឥណ្ឌូណេស៊ី និងប្រចាំអាស៊ាន ក៏ដូចជាថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរដ្ឋរបស់ឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី។

ក្នុងន័យនេះ លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានបញ្ជាក់ទៅកាន់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ថា ឥណ្ឌូណេស៊ី តែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងការដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០។ កាលប្រវត្តិនេះ លោកប្រធានាធិបតី ចាត់ទុកជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី លើគ្រប់វិស័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន។
តបនឹងការលើកឡើងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថាកម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង៣៧ឆ្នាំ ចាប់តាំងពីការចរចាស្វែងរកសន្តិភាពមក ហើយសមិទ្ធផលកម្ពុជានៅពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូណេស៊ីឡើយ។ សម្តេចតេជោ បានអរគុណចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុងការជួយដល់កម្ពុជា ហើយសម្តេច ថា កម្ពុជា និងឥណ្ឌូណេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


