ព័ត៌មានជាតិ
ពលរដ្ឋស្រុកសង្កែ សប្បាយចិត្ត ក្រោយទទួលបានគម្រោងផ្លូវក្រាលកៅស៊ូ ១៥ គីឡូម៉ែត្រ
ប្រជាពលរដ្ឋចំនួន ២ ឃុំ គឺ ឃុំអូរដំបង ២ និង ឃុំរាំងកេសី ស្ថិតក្នុងទឹកដីស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានផ្លូវក្រាលកៅស៊ូចំនួន ១ ខ្សែ មានប្រវែងប្រមាណ ១៥ គីឡូម៉ែត្រ ដែលធ្វើឲ្យពលរដ្ឋមានភាពសប្បាយរីករាយ និងត្រេកអរក្រៃលែង ដោយសារតែផ្លូវនេះអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងជួយឲ្យពួកគាត់បានដឹកកសិផលចេញមកលើទីផ្សារបានស្រួលផងដែរ។

ផ្លូវ ១ ខ្សែ ខាងលើនេះ ត្រូវបានកសាងឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទ ភ្ជាប់ជាមួយផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិពុកឆ្មា ដោយបានឆ្លងកាត់ភូមិដំបូងខ្ពស់ ភូមិទួលល្វៀង ភូមិកំណប់ ភូមិសំរោងកោង ភូមិដំណាក់ដង្កោ ភូមិរាំងក្រោល និងភូមិរាំងកេសី ដោយផ្លូវនេះត្រូវបញ្ចប់នៅត្រង់ចំណុចខាងមុខវត្តកណ្ដាល។

គួរបញ្ជាក់ថា ផ្លូវ ១ ខ្សែនេះ គឺជាគម្រោងក្រាលកៅស៊ូ ដើម្បីឲ្យប្រជាពលរដ្ឋនៅទីជនបទបានប្រើប្រាស់ ប៉ុន្តែនៅត្រង់ចំណុចវត្តកំណប់ ដោយសារផ្លូវនេះមានការបត់បែនខ្លាំង និងជាតំបន់ទីប្រជុំជន ដូច្នេះមន្ទីរជំនាញបានកាត់កៅស៊ូ ដោយធ្វើការចាក់ជាបេតុងប្រវែងប្រមាណ ១ គីឡូម៉ែត្រ ជំនួសវិញ ជៀសវាងនូវការខូចខាតទៅលើផ្លូវកៅស៊ូឆាប់រហ័សពេក។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា ពួកគាត់មានអារម្មណ៍សប្បាយរីករាយដោយសារទទួលបានផ្លូវកៅស៊ូ ១ ខ្សែនេះ ព្រោះអាចធ្វើឲ្យគាត់បានធ្វើចរាចរណ៍ងាយស្រួល មិនមានភក់ជ្រាំ និងអាចដឹកកសិផលបានស្រួលទៅកាន់ទីផ្សារផង។ បន្ថែមនោះ រដូវភ្លៀងកាន់តែកៀកចូលមកដល់ ជំនាញ កំពុងសម្រុកទៅលើផ្លូវ ១ ខ្សែនេះ ដើម្បីឲ្យបានរួចរាល់ជាស្ថាពរនៅពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


