Connect with us

ព័ត៌មានជាតិ

ទឹកដីកសិទេសចរណ៍នៃខេត្ត ២ កំពុងប្រមូលផលផ្លែឈើហូបផ្លែ ស្វាគមន៍អ្នកនិយមដំណាំក្នុងស្រុក

បានផុស

នៅ

ដោយសារតែស្ថិតនៅតំបន់វាលទំនាបកណ្ដាលនៃទន្លេមេគង្គ និងអំណោយផលខាងកសិកម្ម កំពង់ចាម និង ត្បូងឃ្មុំ ជាខេត្តដែលមានសក្តានុពលកសិទេសចរណ៍ ដែលទេសចរជាតិនិយមទៅកម្សាន្តដល់ចំការរបស់អ្នកស្រុកផ្ទាល់ ពិសេសនៅរដូវប្រមូលផលអំឡុងខែមេសា ដល់ ខែមិថុនា។ ខណៈខែនេះ គឺជាពេលវេលានៃការប្រមូលផល ទុរេន របស់ទឹកដីកសិកម្ម នៃភូមិសាស្ត្រមួយចំនួនក្នុងខេត្តទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអាជីវករស្រុកអូរាំងឪ បានផ្តល់បទសម្ភាសជាមួយកម្ពុជាថ្មី បានអះអាងថា អំឡុងខែឧសភានេះ ទឹកដីចម្ការទុរេនដ៏ពេញនិយមប៉ែកបែកអន្លង់ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រមូលផលលក់បណ្តើរៗហើយ។ ដោយឡែក ភូមិសាស្ត្រកសិកម្មនៃភូមិស្រែស្ពៃ ទឹកដីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពេញប្រមូលផលនៅខែក្រោយឯណោះ។

តែទោះជាបែបនេះ ទឹកដីកសិទេសចរណ៍តាមបណ្តោយផ្លូវជាតិលេខ១១ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក៏ចាប់ផ្តើមប្រមូលផលដំណាំផ្សេងទៀត និងដាក់លក់កសិផលរបស់ខ្លួនហើយ។ តួយ៉ាង ចំការខ្លះមានដាំផ្លែឈើហូបផ្លែច្រើនប្រភេទ មិនមែនតែទុរេន នៅមានដូចជា សាវម៉ាវ មង្ឃុត ផ្លែមាន ចេក ខ្នុរ និងក្រូច ជាដើម។ល។

ទាំងអស់នេះហើយ ជាចំណុចទាក់ទាញបំផុតក្នុងវិស័យកសិទេសចរណ៍ ខណៈពលរដ្ឋកម្ពុជាពេញនិយមទទួលទានផល្លានុផលក្នុងស្រុកបំផុត ព្រោះមិនសូវបារម្ភពីផលប៉ះពាល់សុខភាព។ ម៉្យាង ទេសចរអាចភ្លក់និងបេះដោយខ្លួនឯងផ្ទាល់បាន ខណៈដំណាំសុទ្ធសឹងតែស្រស់ល្អ ហើយថែមទាំងមានតម្លៃសមរម្យថែមទៀត។

ក្រៅពីផ្លែឈើហូបផ្លែ ទឹកដីចំការខាងលើ ក៏មានដាំណាំសក្តានុពលផ្សេងទៀត ដូចជា ស្រូវ ដំឡូង រំដេង ជីរណា និងត្រាវ ផងដែរ។ ពិសេស ក្នុងភូមិទួលតាហោ កសិករដាំត្រាវមានផ្ទៃដីទំហំជាង៥ហិកតា ហើយនៅឆ្នាំ២០២៥នេះ កសិករចាប់អារម្មណ៍លើដំណាំត្រាវណាស់ ព្រោះឱ្យផលល្អ ហើយស្រួលលក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២០ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចង់​ជួប​ផ្ទាល់ជាមួយ ពូទីន ក្រោយ​ការចរចា​នៅអ៊ីស្តង់ប៊ុល​អត់​ទទួល​​បាន​ផ្លែផ្កាល្អ

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដែលកាប់ប្លន់យកម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្ត

កីឡា២២ ម៉ោង មុន

ហេតុអ្វីក្លិបបាល់ទះកម្ពុជា មិន​ធ្លាប់​ចូលប្រកួតពានអាស៊ី AVC Champions League

Sokha Hotels

ព័ត៌មានពេញនិយម