Connect with us

ព័ត៌មានជាតិ

ដំណាំបន្លែនៅមណ្ឌលជនភៀសសឹកកំពុងលូតលាស់យ៉ាងល្អ ក្រោមចលនា «យើងរួមគ្នាដើម្បីជាតិ»

បានផុស

នៅ

ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាពិសេសតាមរយៈគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ!» នាពេលនេះ ដំណាំបន្លែចម្រុះនៅក្នុងមណ្ឌលជនភៀសសឹកក្នុងខេត្តសៀមរាប កំពុងលូតលាស់យ៉ាងត្រកាល និងត្រៀមប្រមូលផលនាពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃនេះ បន្លែបង្ការជាច្រើនប្រភេទដែលដាំដុះដោយជនភៀសសឹក និងក្រុមការងារប្រចាំមណ្ឌល កំពុងបង្ហាញភាពស្រស់បំព្រង ដោយសារទទួលបានការថែទាំយ៉ាងដិតដល់ ការរៀបចំប្រព័ន្ធស្រោចស្រព មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ងាយស្រួលក្នុងការផ្ដល់ទឹក, ការថែទាំប្រចាំថ្ងៃ ការដាក់ជីធម្មជាតិ និងការស្រោចទឹកជាប្រចាំតាមក្បួនបច្ចេកទេស។ លទ្ធផលនេះ គឺដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារស្រស់ៗ និងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងមណ្ឌល។

សកម្មភាពដាំដុះនេះ គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹងការបំផុសស្មារតីរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលចង់ឃើញបងប្អូនខ្មែរទាំងអស់ រួមគ្នាកសាងសន្តិសុខស្បៀង ដោយចាប់ផ្ដើមពីការដាំដុះបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារកងទ័ព និងបងប្អូនភៀសសឹក ក្នុងស្មារតីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក។

គំនិតផ្ដួចផ្ដើមឱ្យមានការដាំដុះបន្លែនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាខ្វះខាតស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគាត់មានមុខរបរ និងទទួលបានអាហារូបត្ថម្ភល្អសម្រាប់សុខភាព៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម