Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីកសិកម្មជប៉ុន លាលែងតំណែង គ្រាន់និយាយថា៖ លោកមិនដែលទិញអង្ករទេ គ្រាន់តែអ្នកគាំទ្រឲ្យ យកមកហូបមិនអស់ផង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន Taku Eto បានសម្រេចលាលែងតំណែង បន្ទាប់ពីបង្កឲ្យមានកំហឹងជាសាធារណៈ ដោយគ្រាន់តែនិយាយថា៖ លោកមិនដែលទិញអង្ករទេ គ្រាន់តែអង្ករដែលអ្នកគាំទ្ររបស់លោកឲ្យ យកមកហូបមិនអស់ផង ហើយថែមទាំងអាចយកលក់បានទៀត។

រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន Taku Eto (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Eto ថ្លែងបែបនេះក្នុងសុន្ទរកថានៅទីក្រុង Saga កាលពីថ្ងៃអាទិត្យទី១៨ខែឧសភាឆ្នាំ២០២៥ ដែលបង្កឲ្យមានការរិះគន់ទាំងពីសំណាក់គណបក្សប្រឆាំងនិងគណបក្សកាន់អំណាច ក៏ដូចជាសាធារណៈជនផងដែរ ស្របពេលតម្លៃម្ហូបអាហារកំពុងកើនឡើងខ្ពស់។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដាក់ពាក្យសុំលាលែង លោក Eto និយាយថា «ខ្ញុំបានសួរខ្លួនឯងថា តើសមទេដែលត្រូវបន្តកាន់តំណែងនៅក្រសួង ក្នុងពេលដែលតម្លៃអង្ករកំពុងថ្លៃបែបនេះ? ខ្ញុំក៏គិតឃើញថា មិនសមទេ!។ ជាថ្មីម្តងទៀត ខ្ញុំសូមអភ័យទោសដល់ប្រជាពលរដ្ឋ ដែលខ្ញុំនិយាយមិនសមរម្យក្នុងនាមជារដ្ឋមន្ត្រី ទាំងដែលពេលពួកគាត់ កំពុងជួបបញ្ហាតម្លៃអង្ករឡើងថ្លៃ»។

លោក Eto ក្លាយជារដ្ឋមន្ត្រីកសិកម្មកាលពីខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែឥឡូវ បុរសអាយុ៦៤ឆ្នាំរូបនេះ ក្លាយជារដ្ឋមន្ត្រីទី១ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ Shigeru Ishiba ដែលបានលាលែងពីតំណែង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនឡើងកាន់អំណាចកាលពីខែតុលាឆ្នាំ២០២៤។ 

រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន Taku Eto (រូបថត៖ Mainichi)

ក្រោយការលាលែងនេះ អតីតរដ្ឋមន្ត្រីបរិស្ថាន Shinjiro Koizumi នឹងត្រូវចូលកាន់តួនាទីរបស់លោក Eto ជាបណ្តោះអាសន្នសិន។

សូមជម្រាបថា សម្តីលោក Eto កើតឡើងភ្លាមៗបន្ទាប់ពីក្រសួងកសិកម្ម សម្រេចបញ្ចេញអង្ករបន្ថែមពីស្តុកគ្រាអាសន្នរហូតដល់ខែកក្កដា ដោយសង្ឃឹមថា ចំណាត់ការនេះនឹងធ្វើឲ្យតម្លៃអង្ករធ្លាក់ចុះ ក្រោយតម្លៃហក់ឡើងទ្វេគុណ បើធៀបនឹងឆ្នាំមុន។

ម្យ៉ាងរឿងនេះកើតឡើង មុនការបោះឆ្នោតសភាជាន់ខ្ពស់ដ៏សំខាន់ក្នុងខែកក្កដា ចំពេលអត្រាគាំទ្ររបស់គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច កំពុងធ្លាក់ចុះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អត្រាកំណើត​នៅ​ជប៉ុន​ធ្លាក់​ដល់​កម្រិត​ទាបំផុត​ជា​ប្រវត្តិសាស្ត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មជប៉ុន លាលែងតំណែង គ្រាន់និយាយថា៖ លោកមិនដែលទិញអង្ករទេ គ្រាន់តែអ្នកគាំទ្រឲ្យ យកមកហូបមិនអស់ផង

សន្តិសុខសង្គម១៩ នាទីutes មុន

ឆមាសទី១ ឆ្នាំ២០២៥ ករណីរំលោភសេពសន្ទវៈ​​ក្នុង​ខេត្តក្រចេះ កើតឡើង ១០ ករណី ពាក់ព័ន្ធ​អនីតិជនមាន ៨ ករណី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ការពារខ្លួន! ថៃ ព្រមានថា អូមីក្រុងបំប្លែងថ្មី XEC ឆ្លងលឿនជាងផ្តាសាយ ៧ដងឯណោះ

កីឡា៥៧ នាទីutes មុន

CPL: ម្ចាស់​ស្បែកជើងមាស ស្រោមដៃមាស និងពានឯកត្តជន ១០ ទៀត នឹងប្រកាសសប្តាហ៍ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋឃុំពាមប្រធ្នោះ ស្នេីសុំរាជរដ្ឋាភិបាល​សាងសង់ស្ពានថ្មី ខណៈស្ពានចាស់ទ្រុឌទ្រោមខ្លាំងឆ្លងកាត់លែងកើត

Sokha Hotels

ព័ត៌មានពេញនិយម