ព័ត៌មានអន្ដរជាតិ
អត្រាកំណើតនៅជប៉ុនធ្លាក់ដល់កម្រិតទាបំផុតជាប្រវត្តិសាស្ត្រ
ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា ចំនួនទារកដែលកើតក្នុងប្រទេសជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុតដល់ចំនួន៧២០៩៨៨នាក់ ក្នុងឆ្នាំ២០២៤ ដែលជាការធ្លាក់ចុះរយៈពេល៩ឆ្នាំជាប់ៗគ្នា ដែលបង្ហាញពីការថយចុះនៃចំនួនប្រជាជនរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ខែកុម្ភៈនេះ។

អត្រាកំណើតបានធ្លាក់ចុះ៥ភាគរយក្នុងឆ្នាំមុន ទោះបីជាមានវិធានការនៅឆ្នាំ២០២៣ ដោយរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី Fumio Kishida ក្នុងការជំរុញការមានកូនក៏ដោយ ខណៈដែលចំនួនកំណត់ត្រានៃការស្លាប់ចំនួន១.៦២ លាននាក់មានន័យថា មនុស្សច្រើនជាងពីរនាក់បានស្លាប់ច្រើនជាងទារកទើបនឹងកើត។
ទោះបីជាអត្រាមានកូននៅប្រទេសជិតខាងកូរ៉េខាងត្បូងបានកើនឡើងនៅឆ្នាំ២០២៤ជាលើកដំបូងក្នុងរយៈពេល៩ឆ្នាំក៏ដោយ ដោយសារវិធានការជំរុញមនុស្សវ័យក្មេងឱ្យរៀបការ និងមានកូន និន្នាការនៅក្នុងប្រទេសជប៉ុនមិនទាន់បង្ហាញពីការកើនឡើងនោះទេ។
លោក Takumi Fujinami សេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវជប៉ុន បានឲ្យដឹងថា នៅពីក្រោយការធ្លាក់ចុះនៃការសម្រាលកូនរបស់ប្រទេសជប៉ុន គឺដោយសារមានអាពាហ៍ពិពាហ៍តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។ ទោះបីជាចំនួនអាពាហ៍ពិពាហ៍បានកើនឡើង ២.២ភាគរយដល់៤៩៩៩៩៩គូក្នុងឆ្នាំ២០២៤ ក៏ដោយ ប៉ុន្តែ អត្រាកំណើតនៅតែមានការធ្លាក់ចុះ ខណៈដែលផលប៉ះពាល់អាចបន្តនៅឆ្នាំ២០២៥នេះទៀត។

មិនដូចនៅបណ្តាប្រទេសលោកខាងលិចមួយចំនួន មានតែទារកមួយចំនួនក្នុងចំណោមទារក១០០នាក់នៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះដែលកើតចេញពីអាពាហ៍ពិពាហ៍ ដែលបង្ហាញពីទំនាក់ទំនងកាន់តែរឹងមាំរវាងអាពាហ៍ពិពាហ៍ និងកំណើត។
ការស្ទង់មតិបង្ហាញថា យុវជនជនជាតិជប៉ុនជាច្រើនមានការស្ទាក់ស្ទើរក្នុងការរៀបការ ឬមានគ្រួសារ ដោយបាក់ទឹកចិត្តដោយសារអនាគតការងារមិនល្អ តម្លៃនៃការរស់នៅដែលកើនឡើងជាងប្រាក់ខែ និងវប្បធម៌សាជីវកម្មដែលមិនស៊ីគ្នានឹងការមានឪពុកម្តាយទាំងពីរធ្វើការ។
ចំនួនប្រជាជនរបស់ប្រទេសជប៉ុនត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះប្រហែល ៣០% មកត្រឹម ៨៧លាននាក់នៅឆ្នាំ ២០៧០ នៅពេលដែលមនុស្ស ៤ នាក់ក្នុងចំណោម ១០ នាក់នឹងមានអាយុ ៦៥ឆ្នាំឬចាស់ជាងនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


