Connect with us

ព័ត៌មានជាតិ

អគ្គិសនី​កម្ពុជា​ដាក់ឱ្យប្រើប្រាស់ច្រកចេញចូលតែមួយ សម្រួល​ពលរដ្ឋ​ស្នើសុំដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូល

បានផុស

នៅ

អគ្គិសនីកម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គេហទំព័រច្រកចេញចូលតែមួយ (Web Portal) សម្រាប់ការបំពេញបែបបទស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល។

ក្នុង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរអគ្គិសនីកម្ពុជា​បាន​បញ្ជាក់ថា ក្នុងក្របខណ្ឌនៃបទប្បញ្ញត្តិស្តីពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជាបានរៀបចំរួចរាល់នូវគេហទំព័រច្រកចេញចូលតែមួយ (Web Portal) សម្រាប់សាធារណជនទូទៅដែលមានបំណងដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូល អាចទទួលបានព័ត៌មាន ឯកសារពាក់ព័ន្ធនានា និងអាចបំពេញបែបបទស្នើសុំ ដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលតាមរយៈអនឡាញ។

ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ទៀត​ថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ការបំពេញបែបបទស្នើសុំដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ត្រូវអនុវត្តតាមប្រព័ន្ធឌីជីថលគឺតាមគេហទំព័រច្រកចេញចូលតែមួយ ដែលមានអាសយដ្ឋាន rts.eac.gov.kh ឬ QR កូដដូចមានភ្ជាប់មកជាមួយឯកសារ​ក្នុង​សេចក្តី​ជូនដំណឹង​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បានក្រើនរំលឹកដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅធ្វើស្វ័យប្រកាសចំពោះការ​ដំឡើង​​ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។

យ៉ាងណាមិញ​ មន្រ្តី​អគ្គិសនីកម្ពុជា​បាន​បញ្ជាក់ថា ចំពោះការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដាច់ដោយឡែកដូចជា ការដាក់អំពូលសូឡាតាមរបងផ្ទះ តាមទីសារធារណៈ, ម៉ូទ័របូមទឹក, ឆ្នាំដាំបាយ មិនត្រូវធ្វើស្វ័យប្រកាសនោះទេប៉ុន្ដែសម្រាប់អ្នកដែលដំឡើងថាមពលពន្លឺព្រះអាទិត្យភ្ជាប់នឹងប្រព័ន្ធបណ្ដាញក្នុងផ្ទះ និងបណ្ដាញប្រើប្រាស់ដែលមានភ្ជាប់​នឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ជាតិ ទើបតម្រូវឲ្យធ្វើស្វ័យប្រកាស។

មន្រ្តី​អគ្គិសនីកម្ពុជា​បាន​ពន្យល់ហេតុផល​ ដែល​ចាំបាច់តម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលមកដាក់ពាក្យស្វ័យប្រកាស ដើម្បីគ្រប់គ្រងទិន្នន័យនៃប្រភពអគ្គិសនី និងដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម៤ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ធ្វើទស្សនកិច្ចតំបន់ Kursk ជាលើកដំបូង ចាប់តាំងពីរុស្ស៊ី រំដោះពីអ៊ុយក្រែន បានវិញ

Sokha Hotels

ព័ត៌មានពេញនិយម