Connect with us

ព័ត៌មានជាតិ

ចាប់​ពី​ថ្ងៃ ០១ មីនា ការ​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​តាម​ផ្ទះពលរដ្ឋ​​ក្រោម ២០ អំពែ​នឹង​មិន​គិត​ថ្លៃ​សេវា

បានផុស

នៅ

នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ បាន​លើក​ឡើង​ពី​ការ​កែ​ទម្រង់​លើ​វិស័យ​អគ្គិសនី ដើម្បីទាក់ទាញការវិនិយោគ បង្កើតការងារ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​ការកែទម្រង់និង​ទិសដៅការងាររបស់វិស័យ​ថាមពល​នៅក្នុងប្រទេសកម្ពុជា ​លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មីនា ឆ្នាំ២០២៦ អគ្គិសនី​កម្ពុជា​នឹង​លើក​លែង​ការ​បង់​ថ្លៃ​សេវា​សម្រាប់​ការ​តភ្ជាប់​ចរន្ត​អគ្គិសនី​ដល់​ពលរដ្ឋ​តាម​លំនៅដ្ឋាន​ដែល​ប្រើប្រាស់​កម្លាំង​ ៥ អំពែ ១០ អំពែ និង ២០ អំពែ។

បន្ថែម​ពី​នេះ ជាការ​សម្រួល​នីតិវិធី​រដ្ឋបាល ការ​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​សម្រាប់​អតិថិជន​ខ្នាត​តូច​នឹង​បន្ថយ​ពេល​វេលា​ពី ១៥ ថ្ងៃ មក​នៅ​ត្រឹម ៨ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ប៉ុណ្ណោះ។

លោក​រដ្ឋមន្រ្តី​ក៏​បាន​លើក​ពាក់ព័ន្ធ​ការ​គាំទ្រ​វិស័យ​សេដ្ឋកិច្ច ដោយ​រដ្ឋ​បាន​ទម្លាក់ថ្លៃអគ្គិសនីមកត្រឹម ៤៨០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​ជួយ​ដល់​ផ្នែកកសិកម្ម ការស្រោចស្រព និង​ការកែច្នៃ​ផលិតផល​កសិកម្ម។ ថ្លៃអគ្គិសនីសម្រាប់​សណ្ឋាគារ​ក៏ត្រូវ​បានកាត់បន្ថយ​ ដើម្បីរុញ​ច្រានវិស័យ​ទេសចរណ៍​ផង​ដែរ​។

បើ​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បច្ចុប្បន្ន​មាន​ភូមិ​ទូទាំង​ប្រទេស​ប្រមាណ ៩៩.១% បាន​ភ្ជាប់​អគ្គិសនី​ពី​បណ្តាញ​ជាតិ ហើយ​លំនៅដ្ឋាន​ជិត ៩៦% បាន​តភ្ជាប់រួចរាល់។ ចំពោះ​ភូមិ​ដែល​មិន​ទាន់​មាន​ការ​តភ្ជាប់​អគ្គិសនី​ពី​បណ្តាញ​ជាតិ គឺត្រូវ​បាន​ដាក់ពង្រាយ​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ជា​បណ្តោះ​អាសន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម