Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថា ចិនជាប្រភពវិនិយោគដ៏ធំរបស់កម្ពុជា ដែលជួយរុញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភានេះ បានអះអាងពីតួនាទីដ៏សំខាន់របស់ចិន ដែលបានរួមចំណែកជួយរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំឡើង តាមរយៈវត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី ថា ចិនជាប្រភពនៃការវិនិយោគដ៏ធំរបស់កម្ពុជា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងក្នុងពេលអញ្ជើញចូលរួមពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគទី២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «មិត្តចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពដ៏សំខាន់បំផុតនៃការវិនិយោគរបស់កម្ពុជា មកដល់ពេលនេះ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអរគុណរដ្ឋាភិបាល និងក្រុមហ៊ុវិនិយោគចិន ចំពោះការជួយជ្រោមជ្រែងគ្រប់បែបណា រហូតលេចចេញជារូបរាងនូវតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសរំលេចថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អយូរអង្វែងរវាងកម្ពុជា-ចិន ដែលមានការវិវត្តចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ រហូតមកដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យ និងគ្រប់រដូវកាល ជាកម្លាំងចលករដ៏សំខាន់បំផុតមិនអាចខ្វះបានក្នុងការជំរុញឱ្យទទួលបានសមិទ្ធផល និងភាពជោគជ័យតំបន់សេដ្ឋកិច្ចពិសេសនេះ និងការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេស។

សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «មិត្តចិនតែងតែជួយគាំទ្រកម្ពុជាគ្រប់កាលៈទេសៈ និងគ្រប់វិស័យ ហើយទំនាក់ទំនងកម្ពុជា-ចិន បានសាងឡើងដោយទំនុកចិត្តលើផ្នែកនយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិតេយ្យភាព និងបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗ ហើយបានវិវត្តន៍ទៅជាមិត្តភាពដែកថែប ដោយត្រូវបានគាំទ្រដោយទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ រួមទាំងការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្ត្រ»

សម្ដេចធិបតី បានថ្លែងរំលឹកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលសម្ដេច និងលោក ស៊ី មិនត្រឹមតែបានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តឥតងាករេចំពោះមិត្តភាពដែកថែបកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងប្រទេសទាំងពីរ។

ពិសេសនោះ ជំហរកម្ពុជាចំពោះចិន គឺប្រកាន់ខ្ជាប់ឥតងាករេចំពោះនយោបាយចិនតែមួយ និងការគាំទ្រការផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ រួមទាំងគំនិតផ្ដួចផ្ដើមផ្សេងៗទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមបែបនេះ៕

ដោយ៖ ធឿន វ៉ានសុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ក្រសួងអប់រំថៃ​ បណ្តេញ​គ្រូ​​បង្រៀន​ម្នាក់ចេញ​ពី​ការងារ ព្រោះពាក់របាំង​មុខ ​​ថត​វីដេអូ​អាក្រាត​កាយ​​​​ក្នុង​​សាលារៀន

កីឡា២៦ នាទីutes មុន

SEA Games 2025​ ប្រទេស​ថៃ​ ប្រើប្រាស់​ ខេត្ត-ក្រុង​ ចំនួន​៣​ សម្រាប់​ប្រកួត​លើ​ ៥០​ប្រភេទ​កីឡា​

កីឡា៤១ នាទីutes មុន

ស្ថិតិដ៏ល្អរបស់លោក Pep Munoz ដឹកនាំក្លិប​ព្រះខ័នរាជស្វាយរៀង ២ រដូវកាល

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ណាសា ព្រមានពីព្យុះព្រះអាទិត្យ ដែលនឹងជះឥទ្ធិពលមកផែនដី ប៉ុន្មានថ្ងៃទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនន់ទឹកភ្លៀងបណ្ដាល​ឱ្យ​ជន់​លេច និងខូចខាតផ្លូវលំក្នុងឃុំចំនួន ២ នៅស្រុកអូរគ្រៀងសែនជ័យ

សន្តិសុខសង្គម២២ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

មេបញ្ជាការរងអាវុធហត្ថខណ្ឌចំការមនទទួល​មរណភាពក្នុងវ័យ៥៣ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម