Connect with us

ព័ត៌មានជាតិ

មកដឹងថា អគារមហាវិទ្យាល័យគរុកោសល្យ ស្ថិតនៅក្នុងវិទ្យាស្ថានជាតិអប់រំមានលក្ខណៈបែបណាខ្លះ?

បានផុស

នៅ

អគារមហាវិទ្យាល័យគរុកោសល្យ ដែលស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ត្រូវបានបញ្ចុះបឋមសិលា សាងសង់នៅថ្ងៃទី២៣ កញ្ញា ២០២១ និងបានបញ្ចប់ ការសាងសង់នៅខែមីនា ឆ្នាំ២០២៤។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអគារនេះ មានទំហំប៉ុន្មាន? បន្ទប់ប៉ុន្មាន? មានឧបករណ៍អ្វីខ្លះ?

បើតាមក្រសួងអប់រំ បញ្ជាក់ថា អគារមហាវិទ្យាល័យគរុកោសល្យ មានបណ្តោយប្រវែង ៦២ម៉ែត្រ ទទឹងប្រវែង២៥ម៉ែត្រ និងកម្ពស់២៣,៤៩ ម៉ែត្រ មាន ៥ជាន់ ស្មើនឹង៤២បន្ទប់ និងមានចំណតរថយន្តក្រោមដី១ជាន់។ អគារសិក្សានេះ មានបន្ទប់សិក្សា ចំនួន៣៦ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ៤ បន្ទប់កុំព្យូទ័រ១ ដែលមានកុំព្យូរទ័រ៦០គ្រឿង មជ្ឈមណ្ឌលសិក្សា អេឡិច-ត្រូនិក បន្ទប់សាស្ត្រាចារ្យ បន្ទប់គណៈគ្រប់គ្រងមហា វិទ្យាល័យ គរុកោសល្យ និងដេប៉ាតឺម៉ង់ទាំង៣ បណ្ណាគារ កាហ្វេ និង អាហារដ្ឋាន។

គ្រប់បន្ទប់រៀនទាំងអស់ត្រូវបានបំពាក់សម្ភារៈ ថ្នាក់រៀនវៃឆ្លាត និងឧបករណ៍បច្ចេកវិទ្យា ដើម្បីគាំទ្រដល់ ការបណ្តុះបណ្តាលសតវត្សរ៍ទី២១។ បន្ថែមពីនេះ អគារសិក្សានេះដើរ តួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន កម្រិត ឧត្តមបរិញ្ញាបត្របូក២ (BA+2)

សូមជម្រាបថា អគារមហាវិទ្យាល័យគរុកោសល្យ ត្រូវបានបំពាក់គ្រឿងសង្ហារិម សម្ភារៈការិយាល័យ និងសម្ភារៈសិក្សារួចរាល់ ដោយត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ អគារដ៏ធំនេះសាងសង់ដោយកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម