ព័ត៌មានជាតិ
ប្រវត្តិវិទ្យាស្ថានជាតិអប់រំ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ មានអាយុកាល ១០០ ឆ្នាំ
វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាលជាង១០០ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រ ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំ គឺជាអង្គភាពមួយក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀនកម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

វិទ្យាស្ថាននេះត្រូវបានផ្លាស់ប្តូរឈ្មោះ និងភារកិច្ចនៃការបណ្តុះបណ្តាលគ្រូបង្រៀនជាបន្តបន្ទាប់ ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយរបស់កម្ពុជា។ វិទ្យាស្ថានជាតិអប់រំ ត្រូវបានបង្កើតឡើងដំបូងបង្អស់នៅឆ្នាំ១៩១៤ ដែលមានឈ្មោះដើមថា សាលាបឋមសិក្សាហ្វ្រង់ស្វ័រប៊ូដឺវាំង (L’école Français Baudoin) ដែលមានភារកិច្ចបណ្តុះបណ្តាលសិស្សបឋមសិក្សា។ នេះបើតាមការចងក្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ឆ្ពោះទៅមជ្ឈមណ្ឌលអប់រំគ្រូបង្រៀនប្រកបដោយឧត្តមភាព ដែលត្រូវបានចេញផ្សាយនៅខែឧសភា ឆ្នាំ ២០២៥។

នៅឆ្នាំ១៩២២ មានប្រកាសមួយ ចុះថ្ងៃទី១០ ខែ វិច្ឆិកា បានប្រែក្លាយសាលាបឋមសិក្សាហ្វ្រង់ស្វ័រប៊ូដឺវាំងទៅ ជាផ្នែកមួយនៃសាលាគរុវិជ្ជា (Section Normale) ឬហៅថា ផ្នែកគរុវិជ្ជាក្រុមខាងត្បូង ដែលជាឧបសម្ព័ន្ធនៃអនុវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលមានតួនាទីបណ្តុះបណ្តាលគ្រូបឋមសិក្សា។
នៅឆ្នាំ ១៩៤២ កន្លែងនេះត្រូវបានប្រែក្លាយជាផ្នែកមួយនៃអនុវិទ្យាល័យព្រះស៊ីសុវត្ថិមានឈ្មោះថា សាលាគរុវិជ្ជាភ្នំពេញ (L’ecole Normale à Phnom Penh) មានភារកិច្ចបណ្តុះ បណ្តាលគ្រូបង្រៀនបឋមសិក្សា វិក្រឹតការគ្រូបង្រៀន និង សាស្ត្រាចារ្យបឋមភូមិ ដែលជាបុគ្គលិកអប់រំសាធារណៈ។

ចំណែកនៅឆ្នាំ១៩៥៥ ស្ថាប័ននេះជាកន្លែងជួយបំពេញវិជ្ជាបន្ថែម ចំពោះគ្រូបង្រៀនដែលមានវិញ្ញាបនបត្រខាងការហ្វឹកហ្វឺន ហាត់ខាងកាយសិក្សា និងកីឡាពីជំនាន់មុន។ នៅឆ្នាំ១៩៥៨ សាលាគរុវិជ្ជាភ្នំពេញត្រូវបានប្រែក្លាយទៅជា ប្រភេទគ្រឹះស្ថានសិក្សាជាន់ខ្ពស់ខាងគរុកោសល្យមាននាមថា វិទ្យាស្ថានជាតិខាងគរុកោសល្យ មានទីតាំងនៅរាជធានីភ្នំពេញដែលមានភារកិច្ច បណ្តុះបណ្តាលលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន បណ្តុះបណ្តាលលើកកម្ពស់វិជ្ជាជីវៈសាស្ត្រាចារ្យបឋមភូមិ និង ៣. ជាមជ្ឈមណ្ឌលប្រមូលឯកសារ និងស្រាវជ្រាវខាង មុខវិជ្ជាគរុកោសល្យ។
នៅឆ្នាំ១៩៦០ វិទ្យាស្ថាននេះបានប្រែក្លាយទៅជាវិទ្យាស្ថានជាតិគរុកោសល្យ ដែលជាឧបសម្ព័ន្ធមួយរបស់សាកលវិទ្យាល័យខេមរភូមិន្ទ(សាកលវិទ្យាល័យភូមិន្ទភ្នំពេញសព្វថ្ងៃ)។ នៅឆននាំ ១៩៦៥ វិទ្យាស្ថានជាតិគរុកោសល្យត្រូវបានប្រែក្លាយទៅជាមហាវិទ្យាល័យគរុកោសល្យ ដែលស្ថិតនៅក្នុងចំណោមមហាវិទ្យាល័យ ៥ផ្សេងទៀត ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យនៃសាកលវិទ្យាល័យខេមរភូមិន្ទ។

យ៉ាងណាមិញ សកម្មភាពបណ្តុះបណ្តាលបានបន្តរហូតដល់របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ចូលគ្រប់គ្រងប្រទេសនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលក្នុងអំឡុងនេះ វិទ្យាស្ថានគរុកោសល្យត្រូវបានបិទទ្វារទាំងស្រុង។ លុះក្រោយរំដោះ ៧ មករា ១៩៧៩ មហាវិទ្យាល័យគរុកោសល្យនេះ ត្រូវបានបើកទ្វារឡើងវិញ ដើម្បីស្តារវិស័យអប់រំក្រោយបិទទ្វារ ក្នុងរបបខ្មែរក្រហម ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ។
បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំ មានបេសកកម្មបណ្តុះបណ្តាលនូវកម្មវិធីជាច្រើន ក្នុងនោះបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម កម្រិតមូលដ្ឋានភាសាបារាំង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ និងកម្មវិធីជាច្រើនទៀ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


