Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង គ្រត រៀបរាប់ទាំងអួលដើម ព្រោះអាណិតទាហានខ្មែរមួយរូប ដែលពលីក្នុងបុព្វហេតុបម្រើជាតិ

បានផុស

នៅ

តារាកំប្លែងជើងចាស់ល្បីឈ្មោះអ្នកស្រី គ្រត បានរៀបរាប់ទាំងហូរទឹកសស្រាក់ក្តុកក្តួល ដោយនឹកអាណិតដល់ទាហានខ្មែរម្នាក់ ដែលបានពលីក្នុងហេតុការណ៍ផ្ទះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃពុធ សប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាកំប្លែង គ្រត បាននិយាយទាំងហូរទឹកភ្នែកថា ខ្លួនគ្រាន់តែឮដំណឹងថាទាហានខ្មែរយើងម្នាក់បានពលីជីវិតនៅលើសមរភូមិ ដើម្បីការពារទឹកដីការពារជាតិមាតុភូមិ និងប្រជាជននោះគឺអ្នកនាងមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់។ ម្យ៉ាងទៀតក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងឈប់បង្ហោះអ្វីដែលចល័តទ័ព កុំឱ្យខាងគេបានដឹងពីកងទ័ពយើង។

អ្នកស្រី គ្រត បានបន្តថា “នាងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះគ្រួសារសពដែលបានពាលី និងសូមកោតសរសើរចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ដែលបានពលីជីវិតការពាបូរណភាពទឹកដីការពារប្រជាជនរបស់យើង”។

ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិ លើកឡើងថា ពិតមែនហើយក្តុកក្តួលណាស់នៅពេលបានដឹង និងឃើញរថយន្តកងទព័លើកដៃគ្រវីលាពួកយើងស្រុកយើងកំពុងទទួលបានសន្តិភាពដែលមិនអាចកាត់ថ្លៃបាន មិនចង់ឮមិនចង់ឃើញមិនចង់ជួបទេសង្គ្រាមឆ្លងកាត់ឆ្អែតឆ្អន់ហើយ។

សូមបញ្ជាក់ថា ការប៉ះទង្គិតគ្នារវាងទាហានខ្មែរ និងទាហានថៃបានបណ្តាលឱ្យនាយទាហានរបស់ខ្មែរម្នាក់ស្លាប់
ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកទី២៨ ឧសភា ឆ្នាំ២០២៥ កន្លងទៅ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤០ នាទីutes មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៤១ នាទីutes មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៥០ នាទីutes មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ១ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម