ជីវិតកម្សាន្ដ
តារាកំប្លែង គ្រត ទម្លាយទាំងទឹកភ្នែក ខណៈមិនសូវមានគេឲ្យតម្លៃអ្នកសិល្បៈចាស់ៗ!
តារាកំប្លែងជើងចាស់ល្បីឈ្មោះអ្នកនាង គ្រត បានបង្ហាញអារម្មណ៍ឈឺចាប់ ក្រោយពេលបច្ចុប្បន្នហាក់មិនសូវមានគេឲ្យតម្លៃលើអ្នកសិល្បៈចាស់ៗឡើយ។ ក្នុងនោះអ្នកនាង គ្រត បាននិយាយទាំងទឹកភ្នែកដែរថា អ្នកសិល្បៈជំនាន់ក្រោយៗក៏ដូចគ្នាផងដែរ ពោលគឺមិនសូវឲ្យតម្លៃអ្នកសិល្បៈចាស់ៗទេ។

ការទម្លាយអារម្មណ៍ពិតចេញពីចិត្តរបស់តារាកំប្លែងជើងចាស់រូបនេះ បានធ្វើឡើងតាមរយៈកិច្ចសម្ភាសន៍នៅក្នុងកម្មវិធីមួយកាលពីថ្មីៗកន្លងទៅ ខណៈមានការចែករំលែកជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមផងដែរ។ ជាក់ស្ដែងតារាចម្រៀងចាស់វស្សាអ្នកនាង ម៉ៅ ស៊ីណាត ក៏បានបង្ហោះភ្ជាប់វីដេអូខ្លីនោះថា កុំតូចចិត្ត កុំឈឺចាប់ណាបង សំខាន់បងមានតម្លៃបំផុតសម្រាប់អ្នកដែលគេចូលចិត្តយើង។

នៅក្នុងវីដេអូខ្លីនោះអ្នកនាង គ្រត បាននិយាយទាំងទឹកភ្នែកថា អ្នកសិល្បៈដូចគ្នា ពេលខ្លះបានផ្កើនបន្តិច អត់ឲ្យតម្លៃយើងទេ យើងជាមនុស្សចាស់ ឃើញសិល្បៈស្រុកខ្មែរចាស់ៗឥឡូវទេមានការងារធ្វើទេ គឺអត់សូវមានទេ (ខ្ញុំអត់មានបន្ទោសអ្នកណាមួយទេ)។ តាមរយៈនេះ ក៏មានការលើកទឹកចិត្តពីអ្នកគាំទ្រមួយចំនួនផងដែរ។

សូមជម្រាបដែរថា នេះមិនមែនមានតែតារាកំប្លែងអ្នកនាង គ្រត ម្នាក់ទេដែលចេញមកនិយាយត្អូញត្អែរចំពោះរឿងនេះ កន្លងមកក៏មានសិល្បៈចាស់ៗមួយចំនួនមកហើយដែលលើកឡើងពីបញ្ហានេះ។ តួយ៉ាងដូចជាតារាចម្រៀងជើងចាស់មានឈ្មោះល្បីល្បាញជាមួយនឹងទឹកដមសំឡេងពីរោះក្រអួនក្រអៅអង្រួនបេះដូងអ្នកស្តាប់លោកគ្រូ ណយ វ៉ាន់ណេត ជាដើម ក៏ធ្លាប់លើករឿងនេះមកនិយាយដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


